កំពត៖ ថ្លែងនៅក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពនានាក្នុងខេត្តកំពត នៅសាលប្រជុំខេត្ត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានលើកឡើងថា គ្រប់គ្នាដែលជាអាជ្ញាធរ សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពនានាជាតួអង្គសំខាន់ក្នុងការចូលរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ឬជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ដូច្នេះលោកស្នើឱ្យគ្រប់ភាគី និងអ្នកពាក់ព័ន្ធបន្តចូលរួមសហការគ្នា ខិតខំស្វែងរកលទ្ធភាព និងគ្រប់មធ្យោបាយ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពតឱ្យកាន់តែប្រសើរ ពិសេសសូមជួយលើកកម្ពស់ជីវភាពពលរដ្ឋងាយរង់គ្រោះ រង់គ្រោះ និងមានជីវភាពខ្វះខាតជាអាទិភាព។នៅក្នុងវេទិកានោះដែរ តំណាងអង្គការសង្គមស៊ីវិល លោក ញៀប សំអឿន បានស្នើដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ចូលរូមជួយដោះស្រាយបញ្ហាប្រឈម ចំនួន៣ចំណុច ដែលទី១ ស្នើដល់អាជ្ញាធរមូលដ្ឋាន និងនាយកសាលាទាំងអស់ ជួយណែនាំ អប់រំ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការលក់ដូរចំណីអាហារនៅក្នុងសាលារៀន ព្រោះបច្ចុប្បន្នមានការលក់ដូរដែលផ្តល់ផលប៉ះពាល់ដល់សុខភាពកុមារ។ ទី២ ស្នើដល់អាជ្ញាធរ រៀបចំតម្លើងស្លាកសញ្ញាចរាចរណ៍ ដូចជា បន្ថយល្បឿន និងស្លាកសញ្ញាសិស្សឆ្លងកាត់ នៅតាមផ្លូវដែលមានសាលារៀន និងទី៣ ស្នើដល់អាជ្ញាធរទប់ស្កាត់ និងបង្ក្រាប់ល្បែងស៊ីសងតាមអនឡាញ រួមមានឡូតូ និងជល់មាន់ជាដើម។សូមបញ្ជាក់ថា ខេត្តកំពតមានសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពកំពុងប្រតិបត្តិការនៅតាមបណ្តាលក្រុងស្រុកទាំង៩ សរុបចំនួន ១៧៨ ក្នុងនោះមានច្បាប់អនុញ្ញាតចំនួន១៧៧ និងមិនទាន់មានច្បាប់ចំនួន ១៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ