ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកតាលោសែនជ័យ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋ
Mon,24 November 2025 (Time 04:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកតាលោសែនជ័យ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយឈរលើជំហរច្បាប់ជាកត្តាចំបង ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព។

ការជំរុញរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ រដ្ឋបាលខេត្ត បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ព្រមទាំងបានសម្រេចតែងតាំង លោក ចាន់ វិចិត្រ ពីអភិបាលរង នៃគណៈអភិបាលស្រុកវាលវែង ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ និងលោក ជា សាវី ជានាយករដ្ឋបាលសាលាស្រុក ដើម្បីសម្រួលការផ្ដល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ គឺជាស្រុកកូនពៅ ដែលទើបនឹងបង្កើតថ្មី និងជាស្រុកអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ រួមទាំងហេដ្ឋាចរនាសម្ព័ន្ធនានា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាល ក៏សូមយកឱកាសនេះ សម្ដែងការអបអរសាទរ សម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកតាលោសែនជ័យ ធ្វើឱ្យស្រុកមួយនេះ មានការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលជាច្រើន ក្នុងអាណត្តិដឹកនាំរបស់ លោក សំ ណារិទ្ធិ អតីតអភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុក ព្រមទាំងមន្ត្រីការិយាល័យចំណុះទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឱ្យបានស្អិតរមួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព ដើម្បីឱ្យស្រុកតាលោសែនជ័យ មានការរីកចម្រើនឈានឡើង ព្រមទាំងមានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន និងគ្មានសំរាម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ