ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរត្រូវជំរុញការរៀបចំបង្កើតភូមិ «ស» គ្មានគ្រឿងញៀន និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ
Mon,24 November 2025 (Time 03:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ«ស» គ្មានគ្រឿងញៀន ហើយការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ការផ្សព្វផ្សាយបទបញ្ជាលេខ០២បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥របស់រាជរដ្ឋាភិបាល និងលិខិតលេខ៥០១ល.ស របស់អគ្គលេខាធិការ អ.ជ.ប.គ.ញ ព្រមទាំងការជូនប័ណ្ណសរសើរដល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានចាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀនឱ្យកាន់តែសកម្មភាពបន្ថែមទៀត។

ឯកឧត្តម ណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបើកយុទ្ធនាការជំរុញឱ្យមន្រ្តីចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs និងចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន ខណៈអ្នកចូលមើលអាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់១០០%។

ឯកឧត្តម ក្រើនរំលឹកដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយយុទ្ធនាការថែរក្សាអនាម័យបរិស្ថានឱ្យបានផុសផុល ទប់ស្កាត់ការបំពុលបរិស្ថាន បញ្ឈប់ការដុតសំរាម និងកាត់បន្ថយការរំពងសំឡេងទ្រហឹងអឺងកងយ៉ាងអនាធិបតេយ្យ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្រ្តីអប់រំ និងសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។

យោងតាមសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្តចំនួន១២អង្គភាពក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៥មានដូចជា៖អនុវិទ្យាល័យចំនួន៤រួមមាន៖១.អនុវិទ្យាល័យ បាក់អំរែក ស្រុកឯកភ្នំ លេខ១ ,អនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល លេខ២, អនុវិទ្យាល័យសំពៅលូន ស្រុកសំពៅលូនលេខ៣,អនុវិទ្យាល័យវត្តគរ ក្រុងបាត់ដំបង លេខ៤។សាលាបឋមសិក្សាចំនួន៤រួមមាន៖សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបង លេខ១, សាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ លេខ២, សាលាបឋមសិក្សាដំណាក់ក្សាន្ត ស្រុកភ្នំព្រឹក លេខ៣,សាលាបឋមសិក្សា អភិវឌ្ឍន៍សំឡូត លេខ៤។វិស័យសុខាភិបាលចំនួន៤អង្គភាពរួមមាន៖មណ្ឌលសុខភាព បួរ ស្រុកភ្នំព្រឹក លេខ១, មណ្ឌលសុខភាពតាលាស់ ស្រុកមោងឫស្សី លេខ២,មណ្ឌលសុខភាពបារាំងធ្លាក់ លេខ៣ និងមណ្ឌលសុខភាព បឹងព្រីង ស្រុកថ្មគោល លេខ៤៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ