ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ដែលមានបេសកកម្មនិងមុខងារផ្តោតសំខាន់ចំនួន៤ នៅដើមខែធ្នូខាងមុខ
Sat,22 November 2025 (Time 10:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ៖ ក្រសួងកិច្ចការនារី បានរៀបចំ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ការរៀបចំ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលនេះ គឺអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ ២០២៤-២០២៨ ក្នុងការរួមចំណែកលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារនិងសហគ្រិនភាពស្ត្រី។
ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ គណៈប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាប់វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ) ដើម្បីធ្វើបទបង្ហាញអំពីបេសកកម្ម និងកម្មវិធីមជ្ឈមណ្ឌល (WEE-DC) និងសេចក្តីព្រាងលក្ខខណ្ឌការងារ របស់គណៈប្រឹក្សាយោបល់ ជូនដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មុនពេលមជ្ឈមណ្ឌលនេះ ដាក់ឱ្យដំណើរការជាផ្លូវការ។
លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ មានបេសកកម្មនិងមុខងារផ្តោតសំខាន់លើ៖ ១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២. កម្មវិធីគាំទ្រការចាប់ផ្តើមនិងអភិវឌ្ឍសហគ្រិនភាពស្ត្រី, ៣. កម្មវិធីសិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និង៤. ការពង្រីកបណ្តាញនិងទីផ្សារដល់សហគ្រិននិងអាជីករជាស្ត្រី ក្នុងស្រុក តំបន់ និងជាសកល។
លោកជំទាវ មានប្រសាសន៍បន្ថែមថា ដើម្បីធានាបាននូវការណែនាំកម្រិតគោលនយោបាយ ការពង្រឹងកិច្ចសម្របសម្រួលនិងការគាំទ្រពី អន្តរក្រសួង និងសង្គតិភាពជាមួយកម្មវិធីតាមវិស័យ គោលនយោបាយជាតិ និងអន្តរជាតិ លើការអនុវត្តមុខងារ និងកម្មវិធីរបស់មជ្ឈមណ្ឌលនេះ គណៈប្រឹក្សាយោបល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី នឹងត្រូវបង្កើតឡើង ដោយមានសមាសភាពតំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូពាក់ព័ន្ធ។
គណៈប្រឹក្សាយោបល់ មានបេសកកម្ម ក្នុងការផ្តល់ការណែនាំ និងមតិយោបល់ផ្នែកយុទ្ធសាស្ត្រ និង កម្រិតគោលនយោបាល ដើម្បី៖១.លើកកម្ពស់គុណភាព និងប្រសិទ្ធភាព ក្នុងការរៀបចំ ការអនុវត្ត និងការពង្រីកវិសាលភាពកម្មវិធី របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី, ២.ធ្វើឱ្យប្រសើរឡើងនូវសង្គតិភាព និងស៊ីចង្វាក់រវាងអាទិភាពរបស់មជ្ឈមណ្ឌល ជាមួយក្របខណ្ឌ កម្មវិធីតាមវិស័យ គោលនយោបាយជាតិ និងរបៀបវារៈជាសកល, ៣.កៀរគរ និងប្រមូលផ្តុំធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីពង្រីកវិសាលភាព បង្កើនប្រសិទ្ធភាព និងចីរភាពការអនុវត្តការងាររបស់មជ្ឈមណ្ឌល និង៤.ដើម្បីលើកកម្ពស់គំនិតច្នៃប្រឌិត កម្មវិធីនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងក្របខណ្ឌរបស់ មជ្ឈមណ្ឌល ដើម្បីលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចរបស់ស្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ