ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់នៅក្នុងខេត្តកំពត។កម្មវិធីវិបស្សនានេះ រៀបចំធ្វើឡើងក្នុងគោលបំណង បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ និងជាវេទិកាបើកចំហ សម្រាប់ការជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា និងសិក្សាស្វែងយល់ឱ្យ ស៊ីជម្រៅពីគោលនយោបាយ ផែនការស្នូល លើកពីបញ្ហាប្រឈម ការចែករំលែកធាតុចូល និង/ឬដំណោះស្រាយសំដៅគិតគូររួមគ្នា ក្នុងការជំរុញលើកកម្ពស់ការអនុវត្តផែនការសកម្មភាព និងការដោះស្រាយបញ្ហាប្រឈមនានា។ក្នុងមតិស្វាគមន៍ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការរដ្ឋសភា បានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង គឺជាសញ្ញាដ៏ល្អសម្រាប់ភាពជោគជ័យរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាពេលនេះ និងពេលខាងមុខ។ឯកឧត្តមអគ្គលេខាធិការរងបានគូសបញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្ម នៃស្ថាប័ន ជាពិសេសអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឆន្ទៈចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការកែទម្រង់រដ្ឋបាលជាវិធានគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសារធារណៈដែលត្រូវអនុវត្តចាំបាច់ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ឯកឧត្តម ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថារដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អគ្គលេខាធិការដ្ឋានបានអនុវត្ត និងសម្រេចនូវលទ្ធផលជារូបវន្ត និងផ្តល់ផ្លែផ្កាជាប្រយោជន៍ជូនរដ្ឋសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ អគ្គលេខាធិការដ្ឋាន តាមរយៈការវាយតម្លៃពីភាពពេញលេញ ត្រឹមត្រូវ ទាន់ពេលវេលា និងរក្សាបាននូវបន្ទាត់គណនេយ្យភាពគ្រប់គ្រងថវិកាក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ។មានប្រសាសន៍បើកកម្មវិធីវិបស្សនានេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ បើកចិត្តទូលាយ ក្នុងការពិភាក្សា ឱ្យបានផុលផុស ដើម្បីផ្តល់ជាធាតុចូលដ៏មានតម្លៃ សម្រាប់ការរៀបចំផែនការ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ