(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីអ្នកឧកញ៉ា ហេង វ៉េងហ៊ាង បានផ្តល់អំណោយម៉ូតូម៉ាក (HONDA Wave) ចំនួន១០គ្រឿង ជូនដល់អង្គភាពកងទ័ពជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ ចំណុះឱ្យយោធភូមិភាគទី៥ សម្រាប់បម្រើកិច្ចការងារប្រចាំថ្ងៃ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទហាននៃកម្លាំងជួរមុខទិសទី១ បន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវការយកចិត្តទុក្ខដាក់ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ក្នុងន័យសមរភូមិក្រោយគាំទ្រសមរភូមិមុខ របស់លោកស្រីអ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ បវរសួស្តី ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ