ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ សៅ សុខា បើកប្រាក់គោលនយោបាយជូនគ្រួសារយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Fri,21 November 2025 (Time 09:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលក្នុងនោះ សម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន ជាប្រធាន រួមជាមួយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធាន បានរៀបចំកម្មវិធីបើកប្រាក់ គោលនយោបាយជូនគ្រួសារយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងពិធីនេះ ក៏ដោយមានការអញ្ជើញចូលរួមពីលោកស្រី យក់ ណារ៉េត ដែលជាប្រធានលេខាធិការដ្ឋានគណៈយុទ្ធមិត្ត នាយទាហានជំនាញ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ស្នងការទាំង៧ គណៈយុទ្ធមិត្ត អ្នកដែលត្រូវកាត់ចេញពីក្របខណ្ឌកងទ័ព និងគ្រួសារគណៈយុទ្ធមិត្ត ដែលបានពលីចំនួន៩គ្រួសារ និងសមាជិកថ្មី ៣រូបផងដែរ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់និវត្តន៍ជន នៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើឲ្យនិវត្តជនទាំងអស់ ត្រូវថែរក្សាសុខភាព និងចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រែក្លាយការដឹងគុណ សម្តេចតេជោ ទៅសកម្មកភាពការពារសន្តិភាព និងស្ថេរភាពនៅមូលដ្ឋានរៀងៗខ្លួន។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ដែលមានគោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារី ដែលបានចូលបម្រីកងទ័ពចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយផ្ទាល់របស់សម្តេចតេជោនាពេលនោះតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះផងដែរ គ្រួសារអតីតយុទ្ធជន ដែលបានទទួលបានប្រាក់គោលនយោបាយ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខ អតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញអំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព។

សូមបញ្ជាក់ថា ចំពោះយុទ្ធមិត្តចំនួន៦៧០នាក់នេះ ត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌទៅក្រសួងការពារជាតិ តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលឋានន្តរស័ក្តិ វរសេនីយ៍ទោ និងដាក់ឲ្យចូលសោធននិវត្តន៍ ដើម្បីបានប្រាក់បៀវត្សសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់ ស្របតាមគុណបំណាច់ និងពលិកម្មដើម្បីជាតិ មាតុភូមិ ពិសេសបានរួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងបុព្វហេតុតស៊ូ រំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានោះបើ ពិនិត្យលើទិដ្ឋភាពការងារ ក្រោយពេលបញ្ចូលក្របខ័ណ្ឌ យុទ្ធមិត្តទាំងអស់ត្រូវបានទទួល ប្រាក់បៀវត្សថ្នាក់វរសេនីយ៍ទោ ចាប់ពីខែមករា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ១០០% និងប្រាក់គោលនយោបាយកាត់ចេញពីក្របខ័ណ្ឌ បានចំនួន៦៦៧នាក់ នៅសល់ចំនួន៣នាក់ទៀត គឺពួកគាត់ទើបតែត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌក្រោយគេ ហើយនឹងត្រូវបើកប្រាក់គោលនយោបាយចេញ ពីក្របខ័ណ្ឌកងទ័ព ជូនពួកគាត់ក្នុងពេលនេះផងដែរ។

សូមជម្រាបជូនថា គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមយុទ្ធមិត្តចំនួន៦៧០នាក់ បានទទួលមរណភាព ចំនួន ៦២នាក់ ហើយចំពោះអ្នកស្លាប់ទាំង៦២នាក់នេះ ត្រូវបានបែងចែកជា២ប្រភេទ៖
១៖ អ្នកស្លាប់ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានចំនួន៥៣នាក់ ត្រូវបានបើកប្រាក់ គោលនយោបាយនៅក្រសួងសង្គមកិច្ច តាមរយៈមន្ទីរសង្គមកិច្ចដែនដី
២៖ អ្នកស្លាប់មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៩នាក់ ត្រូវបើកប្រាក់គោលនយោបាយនៅអង្គភាពសាមី គឺនៅអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ កំពុងប្រព្រឹត្ត ទៅនាពេលនេះ ហើយនេះក៏ជាភារកិច្ចចុងក្រោយបង្អស់ របស់ក្រុមការងារយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលត្រូវស្នើសុំបើកប្រាក់គោលនយោបាយផ្តល់ជូនសម្រាប់ពួកគាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ