ភ្នំពេញ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសារមន្ទីរជាតិកម្ពុជា បានទទួលវត្ថុសិល្បៈខ្មែរចំនួន ២៩៦វត្ថុ ពីលោកបណ្ឌិត István Zelnik ជនជាតិហុងគ្រី ដើម្បីរក្សាទុកជាសម្បត្តិជាតិនៅសារមន្ទីរជាតិកម្ពុជា។វត្ថុបុរាណទាំងនេះ រួមមាន៖ កងដៃលោហៈ កាក់ កងដៃកែវ បណ្តុំអង្គាំលឿង បណ្តោងកែវ អង្កាំកែវ ក្រវិលកែវ ពុម្ពថ្ម កងដៃកញ្ចក់ អង្កាំដីដុត ពុម្ពឬត្រាដីដុត ប្រដាប់បុកស្លា និងចង្កៀងខ្លាញ់ត្រីអំពីប្រាក់ និងវាយនភណ្ឌ ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ស.វ.ទី២០ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ក្នុងចំណោមវត្ថុដែលលោកបណ្ឌិតបានប្រគល់មកនេះ មានសមុច្ច័យវាយនភណ្ឌចំនួន១៨៣ផ្ទាំង ដែលមានសារសំខាន់បំផុតសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ដើម្បីឈ្វែងយល់ពីមូលដ្ឋានក្បាច់នានាដែលដូនតាខ្មែរបានបន្សល់ទុក។កន្លងមក លោកបណ្ឌិត Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជូនសារមន្ទីរជាតិកម្ពុជា តាំងពីឆ្នាំ២០១១មក ដែលមានចំនួនសរុប ២២២វត្ថុ រួមមានវត្ថុធ្វើពី ថ្ម កុលាលភាជន៍ និងលោហៈជាដើម។រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកបណ្ឌិត Zelnik ដែលប្រគល់វត្ថុសិល្បៈខ្មែរទាំងនេះត្រឡប់មកជូនកម្ពុជាវិញ។លោកជំទាវក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោក Bradley J. Gordon នៃEdenbridge Asia និងសហការី ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ