ភ្នំពេញ៖ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមឆ្លើយតបយេនឌ័រ គឺជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីធានាបានការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព ការកែលម្អសេដ្ឋកិច្ចគ្រួសារ ការបន្តកាត់បន្ថយភាពក្រីក្រ សមធម៌សង្គម និងសិទ្ធិស្មើភាពសម្រាប់ទាំងអស់គ្នា។ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្តី អញ្ជើញចូលរួមនៅក្នុងពិធិបើកសិក្ខាសាលាស្តីពី «ប្រព័ន្ធគាំពារសង្គមឆ្លើយតបយេនឌ័រ» រៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ឯកឧត្ដម ជា សុមេធី បន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ដើម្បីចូលរួមជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងបុព្វហេតុផ្តល់កិច្ចគាំពារសង្គមដល់ស្ត្រី ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ឯកឧត្ដមរដ្ឋមន្រ្តីសង្គមកិច្ច សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គសិក្ខាសាលា ដូចតទៅ៖ទី១៖ ក្រុមការងារបញ្ជាបយេនឌ័រក្រសួង ស.អ.យ. សូមបន្តកិច្ចសហការជាមួយក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ស្ត្រី និងការងារស្ត្រី ក្នុងកម្មវិធីជាតិជំនួយសង្គម និង ប្រព័ន្ធគាំពារសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។ទី២៖ បន្តកិច្ចខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការជំរុញការងារស្ត្រី ទៅក្នុងកម្មវិធី និងគម្រោងនានា តាមជំនាញនីមួយៗ ឆ្លើយតបនឹងគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ។ទី៣៖ បន្តការផ្សព្វផ្សាយអំពីកិច្ចការលើកម្ពស់ស្ត្រី និងក្មេងស្រី តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ និងពង្រឹងសេវាបញ្ជូនបន្ត រួមទាំងការតភ្ជាប់កម្មវិធីជាតិជំនួយសង្គម និងសេវាសង្គមកិច្ច។ទី៤៖ បន្ត និងពង្រឹងការអនុវត្តផែនការសកម្មភាពនានាឆ្លើយតបនឹងយេនឌ័រ ជាពិសេសការផ្តល់ របាយការណ៍អំពីការងារស្ត្រី ពីគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ក្រសួង ស.អ.យ. និង បន្តធ្វើបច្ចុប្បន្នភាពជាប្រចាំ។ទី៥៖ បន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងារយេនឌ័រ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ទី៦៖ បន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងចូលរួមអនុវត្តក្របខណ្ឌគាំពារសង្គមឆ្លើយតបយេនឌ័រ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ឯកឧត្ដម ជា សុមេធី បានថ្លែងបន្តទៀតថា តាមរយៈសិក្ខាសាលាថ្ងៃនេះ លោកសង្ឃឹមថានឹងមានការចែករំលែកចំណេះដឹងល្អៗ បទពិសោធន៍ ការងារស្ត្រី និងពិភាក្សាលើគំរូល្អៗពីប្រទេសនានា និងការអនុវត្តរបស់កម្ពុជា ដែលយើងរំពឹងថាអ្នកចូល រួមទាំងអស់ នឹងបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឆ្លើយតប យេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ឯកឧត្ដម ជា សុមេធី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដែលសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ មានជាអាទិ៍ ការពង្រឹងក្រុម ការងារបញ្ជាបយេនឌ័រក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ការចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ ការងារសង្គម ការងារលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ការងារបណ្តុះបណ្តាលសមត្ថភាពស្ត្រី ការងារផ្សព្វផ្សាយ ការងារកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និងការងារផ្សេងៗទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ