ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០២៥-២០២៦
Fri,21 November 2025 (Time 06:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥-២០២៦ និងការតាំងពិរព័រណ៍ម្ហូបអាហារ បង្អែមខ្មែរ ឱ្យបានដំណើរការទៅដោយរលូន ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកល ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៥ នាពេលខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង និងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរ រដ្ឋបាលខេត្តត្រៀមរៀបចំការតាំងពិរព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ របស់អ្នកបាត់ដំបងនេះឡើង គឺចង់បង្ហាញពីសក្តានុពល ភាពទាកទាញនៃម្ហូបអាហារប្រចាំខេត្ត ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែប របស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ដែលមកពីគ្រប់ទិសទីឱ្យបានស្គាល់កាន់តែច្រើន និងលើកស្ទួយវិស័យម្ហូបអាហារ វប្បធម៌ ប្រពៃណីរបស់ខ្មែរកាន់តែល្បីល្បាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ