កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានណែនាំទៅដល់មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវតាមដានត្រួតពិនិត្យ និងចាត់វិធានការបន្ទាន់ចំពោះការសាងសង់សំណង់មិនរៀបរយ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ។ ការណែនាំដូច្នេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកទាំង៩ និងផែនការរៀបចំដែនដីខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ដែលសាងសង់ ដោយគ្មានការអនុញ្ញាត ឬដោយគ្មានច្បាប់ពីមន្ទីរជំនាញនោះឡើយ។ ការសាងសង់ដោយមិនមានការត្រួតពិនិត្យ គ្មានច្បាប់អនុញាត គឺជាអំពើខុសច្បាប់ ដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិ គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្ដាប់ធ្នាប់សាធារណៈ សោភណភាព ការរស់នៅប្រកបដោយចីរភាព និងអាចបង្កឱ្យមានវិវាទ។ក្នុងន័យនេះ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យមានការតាមដានត្រួតពិនិត្យចាត់ វិធានការទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តអំពើល្មើសលើការសាងសង់នេះ។ក្នុងនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានរំឭកបន្ថែមទៅដល់មន្ត្រីជំនាញដែលអនុវត្តគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុក និងផែនការរៀបចំដែនដីខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការឱ្យបានផុលផុសក្នុងការផ្តល់ទិន្នន័យដើម្បីឱ្យដំណើរការនៃគម្រោងនេះទទួលបានជោគជ័យនិងសម្រេចបានតាមផែនការ។សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺមានក្រុងស្រុកចំនួនបីដែលបាននិងកំពុងដំណើរការលើការកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកនេះ ក្នុងនោះ ក្រុងច្បារមន បាននិងកំពុងដំណើរការដល់ជំហានទី៤ ការរៀបចំសេចក្តី ព្រាងប្លង់គោលប្រើប្រាស់ដី និងពង្រាងផែនទីចក្ខុវិស័យ។ក្រុងឧដុង្គម៉ែជ័យ បាននិងកំពុងដំណើរការដល់ជំហានទី២គឺ ការចុះប្រមូល ទិន្នន័យ និងពត៌មាន។ ស្រុកសាមគ្គីមុនីជ័យ បាននិងកំពុងដំណើរការដល់ជំនហានទី៣ គឺការវិភាគ ទិន្នន័យ និងការរៀបចំសេចក្តីព្រាងចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ