ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ម៉ែន លី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្ត ខែធ្នូ ឆ្នាំ២០២៥
Thu,20 November 2025 (Time 06:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្ត ខែធ្នូ ឆ្នាំ២០២៥ ។ ពិធីនេះ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ឯក សុខ ស៊ុយ នាយការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍ស្វាគមន៍សង្ខេបប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តខែ ធ្នូ ឆ្នាំ២០២៥ និងស្នើឱ្យសមាជិក សមាជិកាក្នុងអង្គប្រជុំលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងជូនគណៈធិបតីជ្រាប។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំប្រចាំខែនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បូកសរុបណែនាំផ្តាំផ្ញើ ផ្តោតសំខាន់ចំនួន ៩ចំណុចដូចខាងក្រោម៖
១- សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីនគរបាលដែលខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមពេលកន្លងមក។
២- បន្តរៀបចំផែនការយុទ្ធសាស្រ្តឱ្យមន្រ្តីនគរបាលក្រោមឱវាទយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរួមគ្នាឈានទៅលុបបំបាត់ និងឆ្លើយតបទៅហ្នឹងសុវត្ថិភាពភូមិ-ឃុំ-សង្កាត់គ្មានក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៣- ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព ប្រមូលផ្តុំកម្លាំងប្រចាំការនៅហ្នឹងកន្លែងរងចាំទទួលបទបញ្ជាថ្នាក់ដឹកនាំ។
៤- ពង្រឹងការអនុវត្ត តួនាទីភារកិច្ចស្នូលឱ្យមានប្រសិទ្ធភាពលើការងារជំនាញប្រចាំថ្ងៃ។
៥- ពង្រឹងការគ្រប់គ្រងមុខសញ្ញាឲ្យបានច្បាស់លាស់ទាំងមានដីការ គ្មានដីការ ទើបចេញពីពន្ធនាគាទៅរស់នៅមូលដ្ឋានវិញ។
៦- បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
៧- បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះ និងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ២៤ម៉ោង លើ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងសំណូមពរផ្សេងៗ។
៨- បន្តផ្សព្វផ្សាយតាមវេទិការសាធារណៈ និងការអនុវត្តរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្របតាមអនុក្រឹត្យលេខ៣៩.អនក្រ.ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
៩- បន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញវគ្គសិក្សាខ្លីៗដល់មន្រ្តីនគរបាលខេត្ត ក្រុង ស្រុកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ