បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តក្រើនរំលឹកដល់សិស្សានុសិស្សចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចេះថែរក្សាអនាម័យបរិស្ថាន ចេះគោរពលោកគ្រូ អ្នកគ្រូ ធ្វើជាសិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គម។ឯកឧត្តម សុខ លូ បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម និងសមិទ្ធផលនានា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ ដៃគូរអភិវឌ្ឍនានា ដែលបានជួយឧបត្ថម្ភកសាងសាងសាលានេះឡើង ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់។ ហើយការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹម ពិតជាមានសារៈសំខាន់បំផុតសម្រាប់កុមារ និងខេត្តបាត់ដំបង។ឯកឧត្តមក៏បានផ្តាំផ្ញើដល់មាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ខិតខំជំរុញដល់កូនចៅៗ អោយបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សានុសិស្ស ឱ្យបានល្អ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុជន និងកីឡា បានកោតសរសើរ និងចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ ដែលមានសាលាបែបនេះសម្រាប់អប់រំ ដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹមទី និងជាមោទនភាពសម្រាប់ ស្រុកឯកភ្នំ មានសាលាបង្រៀនល្អស្អាត។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ អង្គការដៃគូរអភិវឌ្ឍ ក្នុងការកសាងសាលានេះឡើង ហើយក្នុងនាម ឯកឧត្តមផ្ទាល់ បានសម្តែងនូវសេចក្តីត្រេកអរ ចំពោះសមិទ្ធផលដ៏ល្អនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ