(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដើម្បីដោះស្រាយបញ្ហាសំណង់បណ្តោះអាសន្នមិនរៀបរយមួយចំនួន នៅជាប់បរិវេណរបងវត្តវិបុលត្ថារាម (ហៅវត្តកណ្តាល) ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅកន្លែងផ្សេងៗទៀត។កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ សមត្ថកិច្ចមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានណែនាំឲ្យអភិបាលក្រុង និងអាជ្ញាធរពាក់ព័ន្ធខិតខំទប់ស្កាត់មិនត្រូវឲ្យមានសំណង់បណ្តោះអាសន្ន មិនរៀបរយមិនបន្តឲ្យកើតមានឡើងនៅក្នុងក្រុងបាត់ដំបងថែមទៀតនោះទេ ដោយសាររដ្ឋបាលខេត្តបាត់ដំបង មានគម្រោងរៀបចំអភិវឌ្ឍន៍កសាងសមិទ្ធផលនានា និងកែលម្អទីក្រុងសាងសង់ខឿនចិញ្ចើមផ្លូវ សួនច្បារ ផ្លូវដើរថ្មើរជើងផ្លូវជិះកង់ ទីធ្លាហាត់កីឡា កន្លែងលក់ដូរនៅតាមទីតាំងជាក់លាក់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។លោកបន្ដថា ការរៀបចំនេះដើម្បីអភិវឌ្ឍន៍ក្រុងបាត់ដំបង ឲ្យមានសោភ័ណភាព ស្រស់បំព្រង ស្អាត អនាម័យ បរិស្ថានល្អ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមរក្សា វប្បធម៌ ប្រពៃណី និងទេសចរណ៍ ប្រកបដោយមានការទាក់ទាញផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ