(បាត់ដំបង)៖ ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតីតពលករដែលត្រឡប់មកពីប្រទេសថៃក្នុងស្រុកមោងឫស្សី បានបង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយរកការងារឱ្យពួកគាត់ធ្វើ។លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ ដែលមានស្រុកកំណើតនៅស្រុកមោងឫស្សី បានប្រាប់ថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនាពេលនេះ គឺពិតជាល្អសម្រាប់លោក ក៏ដូចជាអតីតពលករផ្សេងៗទៀតដែលមិនសូវទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ។លោកបន្ថែមថា «កម្មវិធីល្អមែនទែន សម្រាប់បងប្អូនមិនសូវដឹងព័ត៌មានការងារធ្វើនៅទីណា ចឹងមានកម្មវិធីនេះវាល្អបំផុតសម្រាប់យើងអ្នកស្រុកស្រែ ពិសេស អ្នកជនបទដែលគាត់មិនដឹងព័ត៌មាន ចឹងអរគុណច្រើនមែនទែន»។ចំណែកអ្នកស្រី ជិន ស្រីកាន អតីតពលករត្រឡប់មកថៃម្នាក់ទៀតបានបង្ហាញការសប្បាយចិត្តនៅពេលឃើញក្រសួងការងារបានរៀបចំពិព័រណ៍ការងារនៅមូលដ្ឋានស្រុកកំណើត ហើយអ្នកស្រីសង្ឃឹមថា នឹងអាចទទួលបានការងារធ្វើក្នុងពេលឆាប់ៗនេះ។អ្នកស្រីនិយាយថា៖«ខ្ញុំសូមអរគុណសម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ជួយស្វែងរកការងារឱ្យនាងខ្ញុំ និងបងប្អូនពលករមកថៃធ្វើ»។រីឯអ្នកស្រី អឺន ឃីម អ្នកស្រុកមោងឫស្សីម្នាក់ទៀត ដែលធ្លាប់ជាអតីតពលករមកពីថៃរយៈពេល ៣ឆ្នាំ បានប្រាប់ដែរថា នៅក្នុងពិព័រណ៍ថ្ងៃនេះ អ្នកស្រី បានដាក់ធ្វើការងារនៅក្រុមហ៊ុនចំនួន២ ហើយសង្ឃឹមថា នឹងទទួលការងារធ្វើឆាប់ៗ។អ្នកបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយស្វែងរកការងារហើយខ្ញុំឈប់ទៅប្រទេសថៃទៀតហើយ»។សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ