ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម កែ គឹមយ៉ាន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាល
Fri,14 November 2025 (Time 08:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

បន្ទាយមានជ័យ៖ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាល។

ឯកឧត្ដម កែ គឹមយ៉ាន ប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកពីឃុំអូរបីជាន់ ចំនួន៣៥១គ្រួសារ នៅវត្តចាន់ស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងដោយក្តីអាណិតអាសូរ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ពីការបាញ់ប្រហារពីសំណាក់ទាហានថៃ និងបានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ដោយរំលោភបំពានលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» ដែលភាគីទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។

ជាមួយគ្នានេះ ឯកឧត្ដម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ពិសេសអាជ្ញាធរស្រុកអូរជ្រៅ ត្រូវបន្តធ្វើការក្តាប់សភាពការណ៍សន្តិសុខ តាមព្រំដែនឲ្យបានជាប់ជាប្រចាំសហការរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត។

ជាមួយគ្នានេះដែរ ឯកឧត្ដម កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋទាំង៣៥១គ្រួសារ ដោយក្នុងមួយៗគ្រួសារទទួលបាន៖ មី១កេស ក្រមា១ ទឹកបរិសុទ្ធ១យួរ សារុង១ និងថវិកា៥ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ