ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិសន្តិបណ្ឌិត ស សុខា ទទូចដល់អ្នកដំណើរ ភ្នំពេញ-ព្រៃវែង កាត់តាមពោធិ៍រៀង គោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា
Thu,13 November 2025 (Time 08:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ព្រៃវែង៖ បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បានមួយរយៈ ទីបំផុតកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះដើរតួនាទីសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីក្រុងព្រៃវែង ឆ្ពោះទៅរាជធានីភ្នំពេញ ជិតជាងផ្លូវជាតិលេខ១ និងលេខ៨។ យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្លូវនេះមានទទឹង៨ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ ប្រវែង ៨ ៦០០ម៉ែត្រ។

បើតាម ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រៅពីសមិទ្ធផលផ្លូវបេតុងនេះ នៅមានសមិទ្ធផល៣ទៀតដែរ ដែលបានសម្ពោធរួមគ្នា ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ នាឱកាសនោះ គឺបង្គោល និងអំពូលសូឡា ចំនួន២៨៨ដើម ដែលដាក់បំភ្លឺតាមបណ្ដោយដងផ្លូវ ផ្លូវបេតុងសរសៃដែកប្រវែង២០៩ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងទីធ្លាចាក់បេតុង ទំហំជាង២ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឯកឧត្តម ផ្ទាល់ ក៏មិនខុសពីប្រជាពលរដ្ឋទូទៅនោះដែរ គឺពិតជាមានក្ដីរីករាយ និងអំណរសាទរជាពន់ពេកចំពោះការសម្រេចបានសមិទ្ធផលដែលសម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ ជាពិសេសកំណាត់ផ្លូវបេតុង ដែលតភ្ជាប់ និងកាន់តែបង្កើនភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងអ្នកដំណើរទៅមករាជធានីភ្នំពេញ និងក្រុងព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលផ្លូវបេតុងនេះ គឺជាមនុញ្ញផលថ្មីចុងក្រោយមួយទៀត កើតចេញពីគំនិតផ្ដួចផ្ដើមរបស់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍស្រុកពោធិ៍រៀង ដែលបង្កើតចុងក្រោយគេ និងភ្ជាប់ក្រុងព្រៃវែងមកកាន់រាជធានីភ្នំពេញ កាត់ស្រុកល្វាឯម ខេត្តកណ្ដាល។

ភ្ជាប់នឹងអំណរសាទរចំពោះសមិទ្ធផលថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវយ៉ាងទទូច ទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះហានិភ័យនៃគ្រោះថ្នាក់ នឹងមានកំណើន នៅពេលផ្លូវកាន់តែងាយស្រួលធ្វើដំណើរ ប៉ុន្តែអ្នកបើកបរកាន់តែខ្វះការប្រុងប្រយ័ត្ន និងគោរពច្បាប់។

ចេញពីប្រធានបទពាក់ព័ន្ធ និងបញ្ហាចរាចរណ៍ ឯកឧត្ដមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។ ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា«សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ មិនគួរអនុញ្ញាតឱ្យចូលរៀននោះទេ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ