ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសសមាសភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
Thu,13 November 2025 (Time 08:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

កណ្ដាល៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ស្ថិតក្នុងក្រុងតាខ្មៅ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, អភិបាលក្រុង-ស្រុក, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី និងនិវត្តជន សរុបចំនួនជាង ៤០០នាក់។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចឯកឧត្ដម គួច ចំរើន បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគម ជាពិសេសអនុវត្តតួនាទីធ្វើជាសេនាធិការជូនគណៈកម្មាធិការ សមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវរួម ព្រមទាំងពង្រឹងការដឹកនាំរចនាសម្ព័ន្ធ និងរៀបចំបង្កើតលេខាធិការដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីជាសេនាធិការដោះស្រាយការងារប្រចាំថ្ងៃរបស់ សមាគមខេត្ត។

ឯកឧត្ដមអភិបាលខេត្ត បានសន្យាខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក ដោយជម្រុញការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្ដែង ព្រម ទាំងផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការជួយអន្តរគមន៍នានា។

នាឱកាសនោះឯកឧត្ដម គន់ គីម មានប្រសាសន៍ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាលនាពេលនេះ គឺជាការជំរុញថែមទៀតនូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្តជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្ដម គន់ គីម មានប្រសាសន៍ទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មើលឃើញថា អតីតយុទ្ធជន និងនិវត្តជន សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្ដមបញ្ជាក់ថា តបស្នងនឹងគុណបំណាច់ជូនអតីតយុទ្ធជន និងនិវត្តជន, សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម បានបន្តផែនការការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាកបន្ថែមពីលើអត្ថប្រយោជន៍នានាដែលទទួលបាន។

ជាចុងបញ្ចប់ឯកឧត្ដម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនថ្នាក់ដឹកនាំសមាគមខេត្ត, ក្រុង សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ