ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព បន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ
Thu,13 November 2025 (Time 11:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

ភ្នំពេញ៖ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទូរស័ព្ទជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម អានូទិន ឆានវីរកូល នាយករដ្ឋមន្ត្រីថៃ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពបន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនរួមរបស់ប្រទេសទាំងពីរ។

ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា “ ខ្ញុំបានជួបពិភាក្សាជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម អានូទិន ឆានវីរកូល នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព បន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនរួមរបស់ប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានផ្ដល់ មតិស្ថាបនាវិជ្ជមាន និងបាន បញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នាដែលបានព្រមព្រៀងគ្នាក្រោម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur Peace Accord)។

ខ្ញុំបានលើកឡើងវិញនូវជំហររបស់ប្រទេសម៉ាឡេស៊ីថា មិត្តភាពនិងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត អនុលោមតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅទីក្រុងកូឡាឡាំពួរកាលពីខែមុន។ ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជា អ្នកសម្របសម្រួល របស់យើង ក្នុងការគូសវាសផ្លូវឆ្ពោះទៅកាន់សន្តិភាពនេះ។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងទំនួលខុសត្រូវដែលយើងបានទទួល មិនត្រឹមតែក្នុងនាមជា ប្រធានអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា មិត្ត និងជាអ្នកជិតខាងជិតស្និទ្ធ ដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ។

សូមជូនពរឱ្យប្រទេសទាំងពីរ បន្តបង្ហាញនូវការប្ដេជ្ញាចិត្ត និងភាពក្លាហានដែលចាំបាច់ ដើម្បីស្ដារស្ថិរភាពឡើងវិញនៅតាមបណ្ដោយព្រំដែន សម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគេ”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ