បាត់ដំបង៖ នៅថ្ងៃរសៀលទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ជាមួយ លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បន្ទាប់ពីបានទទួលតួនាទីនៅប្រទេសកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន លោកអគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា៖ បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យ នៃប្រទេស កម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់ ៣ ជាមួយប្រទេសថៃ។ ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លេីវិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបង មានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំ ត្រូវបានថែរក្សា អភិរក្ស និងមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសប្រវត្តិសាស្ត្រជាច្រើនផងដែរ។ ជារួមខេត្តបាត់ដំបងនៅខ្វះការវិនិយោគផ្នែកឧស្សាហកម្ម និងកែច្នៃ វិចខ្ចប់ កសិផលផ្សេងៗនៅមានកំរិតនៅឡើយ។ ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនផ្នែក ដោយទាមទារឱ្យអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគផ្នែក កសិ-ឧស្សាហកម្ម ក្នុងការកែច្នៃ កសិផល ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានស្នេីដល់ភាគី វៀតណាម ជួយកៀរគរអ្នកវិនិយោគ វៀតណាម មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសខេត្តបាត់ដំបង លេីការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែបក្នុងខេត្តបាត់ដំបង និងស្វែងរកឱកាសដើម្បីធ្វើឱ្យអ្នកវិយោគរបស់ខេត្តបាត់ដំបង មានឱកាសបានជួបពិភាក្សា និងសហការគ្នាជាមួយអ្នកវិនិយោគវៀតណាម ដោយផ្ទាល់ ដើម្បីបង្កើតឱកាសធ្វើពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ។ជាការឆ្លេីយតប លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានទទួលយកនូវអ្វីដែល ឯកឧត្តមអភិបាលខេត្តបានលេីកឡេីង។ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ។លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង គូសបញ្ជាក់ ថាការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនឱ្យមានភាពល្អប្រសើរឡើងថែមទៀត ព្រមទាំងពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរយូរអង្វែងជាមួយគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ