ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាលរាជធានីបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តាមរយៈការបង្ក្រាបទល្មើសគ្រប់ប្រភេទ ដូចជាក្មេងទំនើង លួចឆក់ ប្លន់ និងបង្ក្រាបបទល្មើស (ONLINE SCAM)តាមប្រព័ន្ធអនឡាញជាដើម។ការលើកឡើងនេះក្នុងឱកាសដែរឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីប្រកាសតែងតាំង ឱ្យចូលកាន់មុខតំណែងថ្មី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្រោមអធីបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងឱកាសនោះបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញកន្លងមក ពិសេសបានជួយដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ក្នុងនោះមន្ទីរសង្គមកិច្ចបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារជួយសង្គម ទៅតាមការចង្អុលណែនាំរបស់ រាជរដ្ឋាភិបាល ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់គាំទ្រកម្មវិធីចំនួន៤ ក្នុងនោះរួមមាន ១-កម្មវិធីផ្ដល់សាច់ប្រាក់ជូនជនក្រីក្រ ២ កម្មវិធីផ្ដល់អាហាររូបត្ថម្ភដល់ជនក្រីក្រ ៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនពិការភាពនិងទី៤កម្មវិធីឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ខែមេសាឆ្នាំ ២០២៤ដល់ឆ្នាំ២០២៥នេះ គ្រួសារ ដែលទទួលបានកម្មវិធីទាំង៤ខាងលើនេះ មានចំនួនជាង២ម៉ឺនគ្រួសារស្មើនឹងទឹកប្រាក់ប្រមាណ១១២៧០លានរៀល។ក្នុងឱកាសនោះដែរ លោក រឿន រិទ្ធីពង្ស ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានប្តេជ្ញាចិត្តថា៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ជូនមន្ទីរឱ្យបានម៉ឹងម៉ាត់បំផុត ដោយសហការល្អជាមួយអាជ្ញាធរ មានសាមគ្គីភាពផ្ទៃ ដើម្បីរួមគ្នាបំរើឧត្ថមប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា លោក រឿន រិទ្ធីពង្ស ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ