ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
Wed,12 November 2025 (Time 09:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

មណ្ឌលគិរី៖ ឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជាក់ស្តែងនៅថ្ងៃអង្គារទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ, ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨គ្រួសារ។

អំណោយមនុស្សធម៌ខាងលេីនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះចែកដោយផ្ទាល់ដល់ដៃប្រជាជនងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ថ្នាក់ដឹកនាំសាខា មន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានធ្វេីឡេីងនៅទីតាំងចំនួន៣គឺ៖

-ទីតាំងទី១ ភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ២០៣គ្រួសារ មកពី៦ឃុំ គឺឃុំអរបួនលើ, ឃុំស្រែសង្គម, ឃុំណងឃីលិក, ឃុំរយ៉, ឃុំស្រែហ៊ុយ និងឃុំសុខសាន្ត។

-ទីតាំងទី២ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៤១គ្រួសារ ក្នុងនោះ ក្រុងសែនមនោរម្យ ៣២៧គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ស្ពានមានជ័យ សង្កាត់មនោរម្យ សង្កាត់រមនា និងសង្កាត់សុខដុម, ស្រុកពេជ្រាដា ១២៨គ្រួសារ មកពី ៤ឃុំ គឺឃុំក្រង់តេះ ឃុំប៊ូស្រា ឃុំពូជ្រៃ ឃុំស្រែអំពូម និងស្រុកអូររាំង ៨៦គ្រួសារ មកពី ២ឃុំ គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ។

-ទីតាំងទី៣ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ១៨៩គ្រួសារ មកពី២ឃុំគឺឃុំស្រែខ្ទុម និងឃុំស្រែព្រះ។

សូមជម្រាបជូនថា នៅថ្ងៃស្អែកទី១២ ខែវិច្ឆិកានេះ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១៨៩គ្រួសារទៀត រស់នៅក្នុងស្រុកកែវសីមា ដើម្បីបង្គ្រប់ចំនួនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ នៅក្នុងខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ