ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្ដាល៖ ក្នុងនាមជាយុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវតែ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង ដេីម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យបានរឹងមាំ
Tue,11 November 2025 (Time 09:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្នុងនាមជាយុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវតែ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង ដេីម្បីចូលរួម អភិវឌ្ឍន៍សង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត។

ឯកឧត្ដម គួច ចំរើន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥។

ឯកឧត្ដម គួច ចំរើន បន្តថា ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ ដែលត្រូវបានដោះដូរមកដោយការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង ព្រមទាំងជាការឆ្លុះបង្ហាញនូវតម្រូវការចាំបាច់របស់សង្គមជាតិយើង ដែលកំពុងត្រូវការ ធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព បញ្ញា ស្មារតី សុខភាពល្អ និងជាពិសេស គឺមានបេះដូងស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ហើយការបោះជំរំនេះ ជារូបភាពតូចមួយនៃការត្រៀមខ្លួន ការរៀនរស់នៅក្នុងលក្ខខណ្ឌលំបាក ការហ្វឹកហាត់វិន័យ និងការកសាងស្មារតីសាមគ្គី គឺដើម្បី ឱ្យក្មួយៗយល់ថា បុព្វហេតុការពារជាតិ ចាប់ផ្តើមចេញពីការកសាងខ្លួនឯងឱ្យក្លាយជាពលរដ្ឋដ៏រឹងមាំ ប្រកបដោយសមត្ថភាព និងមានបេះដូងស្នេហាជាតិ ដែលអាចប្រដូចនឹងទិសស្លោក “ស្ងាត់ តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលផងដែរ។ ព្រោះក្នុងនាមជា យុវជន ក្មួយៗមិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍន៍សង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិត ប្រាកដបំផុត។

ឯកឧត្ដម អភិបាលខេត្តបន្ថែមថា ការបោះជំហានចាកចេញពីភាពងាយស្រួល និងការថ្នាក់ថ្នមនៅផ្ទះសម្បែងដើម្បីមកទទួលយកបទពិសោធន៍ថ្មីនៅជំរំយុវជនគឺហាក់ប្រៀបបាននឹងការសាកល្បងនូវភាពក្លាហាន និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តដែលក្មួយៗបានយកឱកាសនេះអភិវឌ្ឍន៍បំណិនជីវិត ប្រែក្លាយការនឿយហត់ជាបទពិសោធន៍ បញ្ហាប្រឈមជាមេរៀន។ ស្មារតីក្លាហានពុំខ្លាចការលំបាកនេះហើយ ដែលបានឆ្លុះបញ្ចាំងថា ក្មួយៗពិតជាទំពាំងស្នងឬស្សីដ៏រឹងមាំនិងជាយុវជនគាំទ្របុព្វហេតុការពារជាតិមាតុភូមិយើង។

ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើរដល់យុវជនទាំងអស់ ត្រូវមានក្តីស្រមៃ និងគោលដៅសម្រាប់អនាគតរបស់ខ្លួនច្បាស់លាស់, ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួន មុនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារ, ចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមយុគសម័យ ជាពិសេសជំនាញឌីជីថល, ចេះបន្តបង្កើតទំនាក់ទំនងល្អ និងបំពេញការងារជាក្រុម, បន្តចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត និងការងារយុវជន ជាបទពិសោធន៍អភិវឌ្ឍន៍ជំនាញទន់, ក្លាយជាយុវជនគំរូក្នុងសង្គម ប្រកបដោយគុណធម៌ សីលធម៌ និងសមត្ថភាពជា“កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”, យល់ដឹងច្បាស់អំពីផែនទី ភូមិសាស្ត្រព្រំដែនកម្ពុជានិងចែករំលែកផ្សព្វផ្សាយការយល់ដឹងបន្តជូនដល់អ្នកជុំវិញខ្លួន, ចេះប្រុងប្រយ័ត្នការពារខ្លួនលើប្រព័ន្ធអនឡាញ ជៀសវាងការកេងប្រវ័ញ្ចកុមារ និងជៀសឆ្ងាយពីអំពើអបាយមុខ លុបបំបាត់ឱ្យអស់នូវក្រុមបងតូចបងធំ ក្មេងទំនើង និងអំពើហិង្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ