ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
៩ខែ អង្គភាពច្រកចេញចូលតែមួយ ខេត្តក្រចេះ បម្រើពលរដ្ឋជាង ៣ពាន់សេវា ទទួលបានចំណូលជាង ៥០០លានរៀល
Tue,11 November 2025 (Time 04:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ភ្នំពេញ៖ រយៈពេល ៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុប ៥៩០.៤៧២.៣០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពច្រកចេញចូលតែមួយ ដែលរដ្ឋបាលខេត្តក្រចេះ ផ្តល់មកកាន់មន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន១.៤៣៤សេវា វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីចំនួន៨១៣សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៤៦០សេវា) វិស័យសាធារណការ និងដឹកជញ្ជូនចំនួន៥៤៣សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៣២សេវាការងារនីត្យានុកូលកម្មផ្តល់បានចំនួន៨១សេវា វិស័យព័ត៌មានចំនួន៣១សេវា វិស័យសុខាភិបាលចំនួន២៤សេវា វិស័យទេសចរណ៍ចំនួន១៦សេវា ការងាររដ្ឋបាលចំនួន១០ សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន៩ សេវា។

ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទាំង៧ របស់ខេត្តក្រចេះ ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីបានបម្រើពលរដ្ឋចំនួន៨៣.១៣៥សេវា ទទួលបានចំណូលសរុប៩០.៧២៨.២៣៣រៀល ខណៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន៣៥.៧២៣សេវា និងទទួលបានចំណូលសរុប៥៦.៥៤០.២៣៦រៀល។

សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រចេះ បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត តែងបានជំរុញឱ្យគ្រប់យន្តការច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជុំវិញការផ្តល់សេវានេះ ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្តល់សេវា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។ ការពេញចិត្តនេះក៏ដោយសារការផ្តល់សេវា មានភាពលឿនរហ័សទាន់ចិត្ត មិនមានភាពស្មុគស្មាញច្រើន ខណៈមន្ត្រីទទួលបន្ទុកការងារនេះ តែងពន្យល់ណែនាំ សម្របសម្រួល ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបាននូវភាពកក់ក្តៅ។ នេះបើតាមការគូសបញ្ជាក់បន្ថែម ពីរដ្ឋបាលខេត្តក្រចេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ