ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមធ្វើជំរឿនមន្ត្រីដំបូងគេនៅក្រសួងមុខងារសាធារណៈ
Tue,11 November 2025 (Time 01:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃ ទី១១ ខែវិច្ឆិកា នេះបានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ដែលជាការធ្វើជំរឿនដំបូងគេ នាំមុខក្រសួងស្ថាប័ននានានៃយុទ្ធនាកាជំរឿន ។

ការធ្វើជំរឿននាព្រឹកនេះ ទទួលបានការអញ្ជើញជាវត្តមានពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈដំបូងគេ។

ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូប ក្នុងគោលបំណងតាមដានការអនុវត្ត និងនីតិវិធីនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។

លើសពីនេះ សម្រាប់ក្រសួង ស្ថាប័ន ដែលបានចូលរួមសង្កេតការណ៍នាពេលនេះ គឺដើម្បីធ្វើការឈ្វេងយល់នូវការអនុវត្តនៃការធ្វើជំរឿនជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងស្ថាប័នរបស់ខ្លួន ឱ្យបានប្រព្រឹត្តទៅរលូន និងទាន់ពេលវេលា។

សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ទៅតាមទីតាំងដែលបានកំណត់ រួមមាន៖ (១)ទីស្តីការក្រសួងមុខងារសាធារណៈ រៀបចំនៅបន្ទប់ជាន់ផ្ទាល់ដី និងបន្ទប់ផ្ការំដួល នៃអគារ “ក” សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គលេខា ធិការដ្ឋាន អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់ គ្រងមន្ត្រីតាមឌីជីថល នាយកដ្ឋានសវន កម្មផ្ទៃក្នុង និងអង្គភាពលទ្ធកម្ម និង (២) សាលាភូមិន្ទរដ្ឋបាល រៀបចំនៅសហសាល នៃសាលាភូមិន្ទរដ្ឋបាល សម្រាប់អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន អគ្គលេខាធិ ការដ្ឋានគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ