ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បាននិមន្តព្រះសង្ឃ ៩អង្គ ប្រគេនទេយ្យទាន បង្សុកូល ផ្សាយមេត្តាធម៌ និងរាប់បាត្រព្រះសង្ឃ តាជី យាយជី ដើម្បីឧទ្ទិសនូវមហាកុសលចំពោះវិបាកបដិសន្ធិវិញ្ញាណវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិជាពិសេសផងដែរ។ក្នុងថ្ងៃនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណារគិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ មានទឹកចិត្តសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់បានដឹងនាំសិល្បករ-សិល្បការិនី ប្រមាណជាង ៤០រូប រៀបចំកម្មវិធីចម្រើនបដិបត្តិសមាធិវិបស្សនាកម្មដ្ឋាន និងព្រមទាំងអញ្ជើញមកសិក្សា បដិបត្តិសមថ វិបស្សនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្កកណ្តាល រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ជាថ្ងៃបញ្ចប់ (ចំនួន ២យប់ ៣ថ្ងៃ)។សូមឱ្យកិច្ចប្រណិប័តន៍ត្រៃសិក្ខា (សីល សមាធិ បញ្ញា) ក្នុងធម្មវិន័យដ៏ផូរផង់នេះ បានប្រព្រឹត្តទៅផ្សព្វផ្សាយដល់ជនានុជនក្នុងពិភពលោក និងសូមឱ្យវុឌ្ឍិធម៌ វឌ្ឍនធម៌ សាសនប្បដិបត្តិតាំងនៅអស់កាលដ៏យូរអង្វែងជានិរន្តរ៍។ សូមឱ្យវិញ្ញាណក្ខន្ធវីរកងទ័ពបានមកត្រេកអរអនុមោទនាយកផល្លាអានិសង្សបុណ្យ ដែលយើងខ្ញុំទាំងអស់គ្នាបានប្រារព្ធធ្វើក្នុងពេលនេះ កុំបីអាក់ខានឡើយ។ដោយឡែក ក្នុងថ្ងៃនេះជាថ្ងៃចុងបញ្ចប់នៃការបដិបត្តិចម្រើនសមាធិវិបស្សនាកម្មដ្ឋាន សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណា គិត ម៉េង ក៏បានរៀបចំពិធីរាប់បាត្រ នឹងនិមន្តព្រះសង្ឃចំនួន៩ អង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណថ្នាក់ទោ គណមហានិកាយ សមាជិកថេរៈសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធធ្វើនូវពិធីបង្សុកូលឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានបូជាពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិតាំងតែពីសម័យមហានគរ រហូតមកទល់នឹងសម័យបច្ចុប្បន្ននេះក្តី ជាពិសេសគឺវីរៈកងទ័ពដែលពលីក្នុងសង្គ្រាមទល់ដែនរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ។សូមបញ្ជាក់ថា នៅថ្ងៃចុងបញ្ចប់នៃការបដិបត្តិចម្រើនសមាធិវិបស្សនាកម្មដ្ឋាន, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បាននិមន្តព្រះសង្ឃ ៩ អង្គ ប្រគេនទេយ្យទាន បង្សុកូល ផ្សាយមេត្តាធម៌ និងរាប់បាត្រព្រះសង្ឃ តាជី យាយជី ដើម្បីឧទ្ទិសនូវមហាកុសលចំពោះវិបាកបដិសន្ធិវិញ្ញាណវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិជាពិសេសផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ