ព្រៃវែង៖ មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅតាមភូមិភាគទាំង៥នៃប្រទេសកម្ពុជាចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។នៅក្នុងវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានចាត់ទុកវគ្គបំពាក់បំប៉ននេះ បានផ្តល់ចំណេះដឹងថ្មីៗឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃរបស់មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ។លោកស្រីពេជ្យ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញបានបញ្ជាក់ថា វគ្គបំពាក់បំប៉ននេះ មានសារសំខាន់ខ្លាំងណាស់ព្រោះគ្រូឧទ្ទេសមកពីក្រសួងព័ត៌មានបានបង្ហាញពីគន្លឹះ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការប្រចាំថ្ងៃដូចជា ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី និងការឆ្លើយតបព័ត៌មានក្លែងក្លាយ, របៀបរបបការងាររបស់មន្ទីរព័ត៌មានជាដើម ។ជាការកត់សម្គាល់ គ្រប់វគ្គបំពាក់បំប៉នដែលរៀបចំនៅតាមបណ្តាខេត្តផ្សេងៗកន្លងមក សិក្ខាកាមដែលបានចូលរួម សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងដោយចាត់ទុកថា បានផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង បន្ថែមលើចំណេះ ជំនាញថ្មីៗ ពីគ្រូឧទ្ទេសពោរពេញដោយជំនាញ និងបទពិសោធន៍ខ្ពស់ជាក់លាក់ លើការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ វគ្គបំពាក់បំប៉ននេះ ក្រៅពីការផ្ដល់ចំណេះដឹងថ្មីៗលើការងារព័ត៌មាននិងសាធារណមតិ ក៏បានជំរុញឱ្យមានកិច្ចសហការល្អរវាងមន្ត្រីរាជការនៃមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទាំងអស់មានភាពស្និទ្ធស្នាល បង្កើនសាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ការងារទៅវិញទៅមកផងដែរ។នៅក្នុងឱកាសនោះឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអ្នកទទួលបន្ទុកដឹកនាំការងាររៀបចំវគ្គបំពាក់បំប៉ននេះ មានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជា ការងារស្នូលមួយ ក្នុងក្របខណ្ឌបេសកកម្មរបស់ក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល។ឯកឧត្តមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាបនិកផ្តួចផ្តើមនូវយន្តការព័ត៌មាន និងសាធារណមតិឡើង ដែលជាមធ្យោបាយមួយ ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល អ្នកធ្វើ អ្នកអនុវត្តគោលនយោបាយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធានាការបម្រើប្រយោជន៍ជូនជាតិ និងប្រជាជននៅទូទាំងប្រទេស។សំឡេង៖ « ការងារព័ត៌មាន និងសាធារណមតិនេះ គឺជាយន្តការមួយដែលសម្តេចធិបតីលោកផ្ដួចផ្តើមនៅក្នុងអាណត្តិទី៧នេះ ហើយលោកបានផ្តល់សិទ្ធិអំណាចដល់ក្រសួងព័ត៌មាន ជាពិសេសដល់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ឱ្យដើរតួនាទីជាសេនាធិការ ជូនថ្នាក់ដឹកនាំ និងអាជ្ញាធររាជធានីខេត្ត ជាសេនាធិការលើការងារព័ត៌មាននិងសាធារណមតិនេះ។ មួយទៀត ការងារព័ត៌មាន និងសាធារណមតិគឺជាស្ពានចម្លង ពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋវិញ »សូមបញ្ជាក់ថា ចាប់តាំងពីដើមខែសីហា រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ នៅតាមភូមិភាគចំនួន៥ផ្សេងៗគ្នា ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយព្យ ភូមិភាគនិរតី និងបិទបញ្ចប់នៅ ភូមិភាគបូព៌ា ដែលរៀបចំឡើងនៅខេត្តព្រៃវែង។ ក្នុងនោះគ្រប់វគ្គបំពាក់បំប៉នតាមភូមិភាគនីមួយៗ សុទ្ធតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានីខេត្តទាំង២៥ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ