ភ្នំពេញ៖ «សិស្សពូកែ មិនមែនពូកែរៀននោះទេ តែគឺត្រូវមានតិចនិក និងវិធីសាស្រ្ត ក្នុងការរៀនសូត្រឱ្យពូកែឈានមុខគេ តាមរយៈការរៀនត្រៀមជាមុន»។ នេះជាប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងស្នាក់ការទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ឆ្លៀតក្នុងឱកាសដ៏មមាញឹក និងមានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងបាននាំមកនូវអំណោយលើកទឹកចិត្តជូនដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A សិស្សានុសិស្សជ័យលាភី ប្រធាន/អនុប្រធានការិយាល័យអប់រំស្រុក នាយក/នាយករងវិទ្យាល័យទូទាំងស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងសមត្ថភាពយុវជនជំនាន់របស់កម្ពុជាឱ្យមានចំណេះដឹង តាមរយៈការផ្តល់ការអប់រំស្មើគ្នា និងបានលើកទឹកចិត្តដល់យុវជនយ៉ាងហោចណាស់ក៏មានជំនាញអាជីព១សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដែរ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជៀបបន្ថែមនូវសារអប់រំដ៏មានសារៈសំខាន់ គឺការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីជាអ្នកកត់ត្រាផ្ទាល់របស់សម្តេចតេជោ ឯកឧត្តមហ៊ានអះអាងដោយជំនឿជាក់ថា សម័យតេជោ-ធិបតី គឺមិនអនុញ្ញាតឱ្យប្រទេសដទៃណាមួយមកឈ្លានពានទឹកដីកម្ពុជាបានសូម្បី១មីលីម៉ែត្រ។ ទន្ទឹមនេះ ការដោះស្រាយគឺមានយុទ្ធវិធី អត់ធ្មត់ ទន់ភ្លន់ ភាពបត់បែនខ្ពស់ និងមិនបំពានលើកិច្ចព្រមព្រៀងតំបន់ឡើយ ដូចនេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់ និងរ់ចាំលទ្ធផល និងដំណោះស្រាយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយកាត់បន្ថយឱ្យបាននូវកម្រិតហានិភ័យកម្ពុជាទាបបំផុត។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស B C D និង E ឱ្យខិតបន្តទៀត ថ្វីបើគ្រប់គ្នាបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេស A តែយ៉ាងណាសូមកុំភ្លេចថា បរាជ័យគឺជាឱកាស ក្នុងនោះវាបានបង្ហាញនូវផ្លូវដ៏មានសក្តានុពលចំនួន៣ គឺ៖ ឆ្វេង ស្តាំ និងកណ្តាល ដូចនេះការខិតខំប្រឹងប្រែងប្រកបដោយភាពស្អាតក្នុងខ្លួនដែលជាផ្នត់គំនិតក្នុងចិត្តម្នាក់ៗ និងផ្នែកខាងក្រៅដែលជាឥរិយាបថស្តែងចេញឱ្យអ្នកផងទាំងពួងឃើញ គឺជាគុណតម្លៃរបស់យើងម្នាក់ៗ ដែលជាធនធានល្អសម្រាប់ជាតិ។សូមជម្រាបជូនថា សិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅទូទាំងស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំសរុបមានចំនួន ២,៣១២នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៥២នាក់ សិស្សដែលទទួលបាននិទ្ទេស B ចំនួន ១៧៦នាក់ សិស្សនិទ្ទេស C ចំនួន ៥៨៣នាក់ Dចំនួន ៨៩៦នាក់ និង E មានចំនួន ៦០៥នាក់ រួមទាំងប្រធាន អនុប្រធានការិយាល័យស្រុក នាយក នាយករងវិទ្យាល័យក្នុងស្រុកទាំង៣ ចំនួន ៦៣នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ