ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តតាកែវ ផ្ដាំផ្ញើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពីជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់
Wed,08 October 2025 (Time 01:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដោយទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាយថាហេតុចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់ងាយរងគ្រោះ។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលជួបបញ្ហាទឹកជំនន់ នៅឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការកើនឡើងនូវកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្ដាប្រទេសជិតខាង ដែលអាចមានផលប៉ះពាល់មកដល់ខេត្តតាកែវផងដែរ។ ដូច្នេះហើយ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ សម្ភារ និងមធ្យោបាយ សម្រាប់អន្តរាគមន៍ទាន់ពេលវេលា ត្រៀមរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យ សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, កន្ទេល ១, មុង ១, ភួយ ១, និងថវិកា ២ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់កម្មវិធីនៅស្រុកគិរីវង់ ឯកឧត្តម វ៉ី សំណាង ក៏បានបន្តដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង ទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពមួយគ្រួសារដែលរស់នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវផងដែរ។

ដោយអំណោយសម្រាប់គ្រួសារវីរៈកងទ័ពនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ៣កេស, ត្រីខ ១យួរ, ទឹកត្រី ៩ដប, ទឹកស៊ីអ៊ីវ ១៥ដប, ប្រេងឆា ១លីត្រ, ទឹកសុទ្ធដបធំ ១កេស, នំ ១ប្រអប់, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា ១, ព្រមទាំងថវិកាសរុប ៣៥ម៉ឺនរៀល (ថវិកាសាខា ៥ម៉ឺនរៀល, អនុសាខា ២០ម៉ឺនរៀល, និងថវិកាលោក លីវ សំណាង សមាជិកគណៈកម្មាធិការសាខា ១០ម៉ឺនរៀល) ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ