ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឈឿន សុចិត្ត អញ្ជើញបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ
Mon,06 October 2025 (Time 02:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា វគ្គបំប៉ននេះរៀបចំឡើង ក្នុងគោលបំណងចំនួន៣ ៖

-ទី១: ដើម្បីពង្រឹងកម្លាំងប្រជាការពារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមសហការជាមួយនគរបាល ព្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដែលពេលនេះកំពុងប្រឈមនឹងការខ្វះខាតកម្លាំងខ្លាំង ដោយមានការចូលនិវត្តន៍ជាគំហុក។

-ទី២: ដើម្បីអោយប្រជាការពារទាំងអស់មានវិន័យ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាការគ្រងឯកសណ្ឋានអោយបានត្រឹមត្រូវ ដោយយើងដឹងហើយថាប្រជាការពារពុំមានឯកសណ្ឋានណាមួយច្បាស់លាស់នោះទេ។

-ទី៣: ដើម្បីអោយមានការយល់ដឹងអំពីតួនាទី ភារកិច្ច សិទ្ធិ និងសារៈសំខាន់របស់ប្រជាការពារ និងអនុវត្តអោយបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពប្រជាការពារ។ មិនតែប៉ុណ្ណោះវគ្គនេះយើងបានបញ្ជូលជំនាញសំខាន់ៗចំនួន៥ទៀតដែលបម្រើដល់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន មានដូចជាជំនាញចរាចរណ៍ផ្លូវគោក ព្រហ្មទណ្ឌស្រាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អត្តសញ្ញាណបណ្ណ័ និងជំនាញប្រឆាំងគ្រឿងញៀន។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ