បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខដល់កងកម្លាំងនគរបាលក្រោមឱវាទ។លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ ឡើងអានរបាយការណ៍ និងផ្សព្វផ្សាយ អនុក្រិត លេខ១៧៧ អនក្រ.បក រប់សរាជរដ្ឋាភិបាលកម្ពុជា, សជណ លេខ របស់ក្រសួងមហាផ្ទៃ និងធ្វើការណែនាំ អំពីកិច្ចការចាំបាច់មួយចំនួន ដល់លោក លោកស្រី ឧត្តមសេនីយ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង/ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងអស់ ដើម្បីយកផែនការនេះទៅផ្សព្វផ្សាយដល់កងកម្លាំងនគរបាលនៅតាមអង្គភាពចំណុះនីមួយៗ អនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និង សន្តិសុខព្រំដែន, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ, ពង្រឹងការ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពជាប្រចាំ នៅតាមមូលដ្ឋាន, ត្រូវពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ