ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅមូលដ្ឋានឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
Sun,05 October 2025 (Time 03:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីគណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិទាំង៦ និងសមាជិក សមាជិកាគណបក្សសរុបប្រមាណ ៥០នាក់ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងកិច្ចប្រជុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ឯកឧត្តម ជីវ ស៊ុនហេង បានមានប្រសាសន៍ណែនាំពីរបៀបរបបនៃការបំពេញភារកិច្ចដល់ក្រុមការងារនៅមូលដ្ឋាន ក៏ដូចជាសមាជិក សមាជិកាគណបក្ស ក្នុងការពង្រឹងថែរក្សាសមាជិកបក្សដែលមានស្រាប់ និងបន្តយន្តការបង្កើនសមាជិកបក្សថ្មីបន្ថែមទៀត ក្នុងន័យធ្វើយ៉ាងណា ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជីវ ស៊ុនហេង ក៏បានពន្យល់ និងណែនាំសមាជិក សមាជិកាបក្សឱ្យបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងវីរកងទ័ពកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសការអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបីជាភាគីសៀមនៅតែបន្តញុះញង់ដាក់ពង្រាយលួសបន្លា និងការផ្លោងគ្រាប់ចូលក្នុងទឹកដីកម្ពុជាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរប្រកាន់យកការចរចាដោយសន្តិវិធី និងកំណត់យកយន្តការការទូតជាអាទិភាពក្នុងការដោះស្រាយជម្លោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ