ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បទល្មើសនេសាទ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ដែលជាអ្នកសម្របសម្រួលដើម្បីឲ្យបទល្មើសនេសាទធ្វើសកម្មភាពបានយ៉ាងរលូន សូមស្ថាប័នជំនាញពាក់ព័ន្ធចុះទប់ស្កាត់និងបង្ក្រាបផងទាន វគ្គ៣
Sun,05 October 2025 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

ខេត្តតាកែវ៖ ករណី បទល្មើសនេសាទ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុក បុរីជលសារ មានឃុំ ចំនួន៣១/ឃុំជ័យជោគ២/ឃុំកំពង់ក្រសាំង៣/ឃុំបូរីជលសារ ចំណែកក្នុង ស្រុកអង្គរបុរីមាន ឃុំចំនួន១/ឃុំគោកធ្លក. ក្នុង ស្រុក កោះអណ្ដែតមានឃុំចំនួន ១/ឃុំរមិញ ក្នុងចំនួនទាំងបីស្រុកក្នុងទឹកដី ខេត្តតាកែវ គឺមានតែ ស្រុកបុរីជល់សារ ប៉ុណ្ណោះទេ។

ដែលសំបូរទៅដោយបទល្មើសនេសាទខុសច្បាប់ យ៉ាងសម្បូរបែប រីកដូចផ្សិត។ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោក.មន្ត្រី ប៉េអឹមម្នាក់ដែលគេស្គាល់ ថា ឈ្មោះ សុខឡេះ ជាអ្នករត់ការ សម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន វៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរ ស្ថិតក្នុងដែនសមត្ថកិច្ច កម្ពុជា។

ប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទជា លក្ខណៈគ្រួសារ បានលើកឡើងថា ទោះបីជាមានការ ផ្លាស់ប្ដូរ អភិបាលខេត្តច្រើនជំនាន់ក្តី ក៏ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ របៀបពុករលួយ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះដដែរ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោក(ញ៉ិប ស្រ៊ន) ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ ករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។
ចំណែក លោក( សៅ កុសល) នាយខណ្ឌរដ្ឋបាលជនផល ដែលពលរដ្ឋ ចោទថា ជាអ្នកបើកដៃ ឲ្យជនជាតិវៀតណាម ចូលមក បង្កើតបទល្មើសនេសាទ ខុសច្បាប់ តែម្ដង។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម( វ៉ី សំណាង )អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ (ម៉ែន លី) ស្នងការនគរបាលខេត្តតាកែវ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាម ចូលមកនេសាទនៅក្នុងទឹកដីខ្មែរ ដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងូរ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម( ឌិត ទីណា )រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់វិធានការ និងទប់ស្កាត់ បទល្មើសនេសាទ ដែលបានរៀបរាប់ខាងលលើ មិនគួរបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ PCN TV ONLINe យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ