ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីរួបរួម និងប្រមូលផ្ដុំបងប្អូនកសិករផ្នែកវារីវប្បកម្ម ចូលរួមផ្ដល់យោបល់លើទិសដៅនៃការអភិវឌ្ឍន៍វិស័យកសិកម្មផ្នែកវារីវប្បកម្ម ដែលស្របតាមគោលដៅ និងបេសកកម្មរបស់សមាគម។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីគោលបំណងរបស់សមាគម និងបញ្ជាក់ពីផែនការសកម្មភាពរបស់សមាគមក្នុងវិស័យវារីវប្បកម្ម។ កិច្ចប្រជុំ ក៏បានពិភាក្សាពីបញ្ហាចម្បងសំខាន់ៗក្នុងវិស័យវារីវប្បកម្ម និងពិភាក្សាស្វែករកដំណោះស្រាយរួមគ្នា ជាពិសេសការពិភាក្សាស្វែងរកលទ្ធភាពបង្កើតជា "ផែនការយុទ្ធសាស្ត្រវារីវប្បកម្ម"។ចំពោះកង្វល់របស់វារីវប្បករលើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ជូនអង្គប្រជុំថា ក្នុងសេដ្ឋកិច្ចទីផ្សារសេរី យើងមិនអាចបិទការនាំចូលទំនិញបរទេសដោយគ្មានមូលហេតុនោះទេ។ ប៉ុន្តែឯកឧត្តមបណ្ឌិត ប្រធានសមាគម បានស្នើសុំឱ្យវារីវប្បករទាំងអស់ត្រូវ៖ ១.រួមគ្នាពង្រឹងការផលិតឱ្យមានគុណភាពនិងស្តង់ដារត្រឹមត្រូវ និង ២.រួមគ្នារិះរកមធ្យោបាយកាត់បន្ថយថ្លៃដើមផលិតឱ្យនៅទាបវិញ ដែលកត្តាទាំង២ នេះជាគន្លឹះសំខាន់បំផុតធ្វើឱ្យផលិតផលវារីវប្បកម្មរបស់កម្ពុជាយើងអាចប្រកួតប្រជែងនឹងផលិតផលបរទេស ឬផលិតផលនាំចូលបាន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពផលិតផលនាំចូលឱ្យស្របតាមស្រង់ដារត្រឹមត្រូវ ធានាបាននូវការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ ជាមួយផលិតផលក្នុងស្រុក។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានតែងតាំងអនុប្រធានសមាគមបណ្ដាញកសិករតេជោផ្នែកវារីវប្បកម្ម និងប្រធានផ្នែកវារីវប្បកម្មតាមបណ្ដាខេត្ត ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានរៀបចំក្នុងការពង្រឹងផ្នែកវារីវប្បកម្ម។ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍អំពីការចងក្រងគ្នាទៅតាមតំបន់-ខេត្ត ជួយគ្នាទៅវិញទៅមកជាកត្តាលិករ នៃដំណោះស្រាយក្នុងបញ្ហាដែលកំពុងប្រឈមបច្ចុប្បន្ន ធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្សខាងវារីវប្បកម្មរបស់យើងឱ្យអស់លទ្ធភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ