ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ឃុំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងតាមដានស្ថានភាពទឹកជាប្រចាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវត្រៀមលក្ខណៈសម្បត្តិទាំង សម្ភារៈ មធ្យោបាយ និងកម្លាំងសរុប ជានិច្ច ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងដោយយថាហេតុ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទៅកាន់ទីទួលមានសុវត្ថិភាព។ការណែនាំនេះលើកឡើង ក្នុងឱកាសឯកឧត្តម វ៉ី សំណាង រួមជាមួយអាជ្ញាធរស្រុកបូរីជលសារ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍ទឹកជន់ជាក់ស្ដែង នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឱ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះ។ ដោយសារតែឥទ្ធិពលនៃភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យស្ថានភាពទឹកក្នុងខេត្តតាកែវ កើនឡើងដល់កម្រិតប្រុងប្រយ័ត្ន ការជន់លិចនេះបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដែលជាតំបន់ជាប់ព្រំប្រទល់ប្រទេសវៀតណាម ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ