ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ហួត ហាក់៖ «ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ គឺពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ​»
Fri,03 October 2025 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចនៃក្រសួងទេសចរណ៍ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដោយផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចទេសចរណ៍ ជាពិសេសការអនុវត្តតួនាទី ក្រោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងវិធានសំខាន់ៗក្នុងការបំពេញការងារអធិការកិច្ចជំនាញ (អធិការកិច្ចទេសចរណ៍) ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម និងលោក ជាវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី សិក្ខាកាមសរុបចំនួន ២០៤នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមគន្លឹះ ការបែងចែកជាក់លាក់រវាងមុខងារសវនកម្ម មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច អធិការកិច្ចជំនាញ និងយន្តការតាមដានត្រួតពិនិត្យដទៃទៀតដែលបាននិងកំពុងអនុវត្តដោយអនុលោមទៅច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងប្រព័ន្ធសវនកម្ម និងអធិការកិច្ច សំដៅលើកកម្ពស់គុណភាពយន្តការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ នៅក្នុងវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធភាពនិងភាពទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការងារអធិការកិច្ច គឺជាការងារមួយដ៏មានសារៈសំខាន់ នៃការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតេជោ បានដាក់ចេញនូវអភិក្រមទាំង៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូលនៃយុទ្ធសាស្ត្រផ្តោតលើ ការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ» ហេតុដូច្នេះ នៅក្នុងបរិបទថ្មីនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជារដ្ឋាភិបាល ការពង្រឹងការងារអធិការកិច្ចគឺជាការប្ដេជ្ញាចិត្តមួយដ៏មុតមាំ ដោយយើងត្រូវធ្វើការឱ្យមានភាពប្រទាក់ក្រឡាគ្នា និងស្រុះដៃគ្នាក្នុងការពង្រឹងភាពស្អាតស្អំនៅក្នុងវិស័យសាធារណៈ ស្របតាមទស្សនៈ «អធិការកិច្ច ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ