ពោធិ៍សាត់៖ ក្នុងឱកាសជួបសំណេះសំណាល និងចែកស្បៀងអាហារ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលរស់នៅជាក់ស្តែង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យយកចិត្តទុកដាក់គិតគូរ និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាតម្រូវការជាក់ស្តែង ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញ ពីការរស់នៅមិនរៀបរយ តាមច្រាំងស្ទឹងពោធិ៍សាត់ ហើយចូលមករស់នៅ លើទីតាំងដីថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ខូយ រីដា បានចែកស្បៀងអាហារ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលរស់នៅជាក់ស្តែង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី+ទឹកស៊ីអ៊ីវ១យួរ និងតង់ខៀវ១។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការរៀបចំទីតាំងដីឡូតិ៍នេះ ក្នុងគោលបំណង គឺដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅមិនរៀបរយ តាមមាត់ស្ទឹង មិនមានលក្ខណៈផ្លូវការ ផ្លូវច្បាប់ ឱ្យពួកគាត់មានដីស្របច្បាប់ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ ច្បាស់លាស និងអាចសាងសង់ទីលំនៅ គ្មានការព្រួយបារម្មណ៍ តទៅថ្ងៃមុខ។ឯកឧត្ដមបន្ត កន្លងមកបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅ បានចាប់ឆ្នោតជ្រើសរើសយកក្បាលដីឡូតិ៍រួចរាល់ មានចំនួន១៦៦គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមកពីស្រុកកណ្តៀង ចំនួន៥៦គ្រួសារ និងក្រុងពោធិ៍សាត់ ចំនួន១១០គ្រួសារ ព្រមទាំងបន្តចូលមករស់នៅទីតាំងថ្មីនេះ ជាបន្តបន្ទាប់។ ជាក់ស្តែងដូចពេលនេះ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលចូលមករស់ជាក់ស្តែង ទាំង៥០គ្រួសារ បានអនុវត្តត្រឹមត្រូវ ទៅតាមគោលការណ៍របស់អាជ្ញាធរ និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយមិនឱ្យបងប្អូន រស់នៅដោយការភ័យខ្លាចនោះឡើយ។ឯកឧត្ដម ខូយ រីដា បានគូសបញ្ជាក់ថា ឯកឧត្ដមប្ដេជ្ញាចិត្ត រួមគ្នាជាមួយឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តមួយនេះ មានការប្រែមុខប្រែមាត់ជាលំដាប់ ដែរក្នុងនោះមានការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ បញ្ហាសំរាម ការកែលម្អច្រាំងស្ទឹង និងការតំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រភេទ Solar LED ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង.។ជាមួយនឹងការប្តេជ្ញាចិត្តនេះ ឯកឧត្ដមក៏សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ខណៈដែរខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ក្នុងឆ្នាំ២០២៦ខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()
វីដែអូ