ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ
Tue,28 October 2025 (Time 09:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥(គិតពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥)និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំង ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច កាងារជំនាញរបស់ខ្លួនឲ្យបានល្អ, បន្តស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បទល្មើសឆបោក និង កម្ចីអនឡាញខុសច្បាប់, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការជួញដូរផ្លូវភេទគ្រប់ទម្រង់, ពង្រឹងគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ