ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជាពង្រឹង «ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»
Thu,02 October 2025 (Time 08:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ៖ «ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា» គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបង្ក្រាបយេនឌ័រ (GMAGs) និង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) ជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ រហូតដល់ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងហិរញ្ញប្បទានអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសងាយរងគ្រោះ នឹងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលផលប៉ះពាល់ទាំងនោះ បានកើតមានលើស្រ្តី ក្មេងស្រី និងសហគមន៍។ ផែនការជាតិ NDC 3.0 បានកំណត់យ៉ាងច្បាស់ពីសកម្មភាព និងសូចនាករ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% នៅឆ្នាំ២០៣៥ និង បានកំណត់យកសកម្មភាពអាទិភាព នៅក្នុងវិស័យចម្បងៗចំនួន៦ រួមមាន វិស័យឧស្សាហកម្ម វិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំណល់សំរាម ហើយនៅក្នុងវិស័យទាំងនោះ ក៏បានដាក់រួមបញ្ចូលបរិបទយេនឌ័រ (Gender) និងការចូលរួមពីក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហារួមគ្នាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានកំពុងបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋភាគី ដើម្បីពង្រឹងកិចច្ចសហប្រតិបត្តិការ ភាពជាដៃគូជាតិ និងអន្តរជាតិ ការចូលរួមពីវិស័យឯកជន និងរួមទាំងប្រទេសអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

«នោះយើងអាចប្រែក្លាយភាពងាយរងគ្រោះទៅជាកាលានុវឌ្ឍភាព ដោយធានាថា ប្រជាពលរដ្ឋរបស់យើងមិនត្រឹមតែអាចរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវភាពរីកចម្រើនរុងរឿងទៀតផង។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ។

សូមបញ្ជាក់ថា កម្ពុជាទទួលបានការសាទរ និងការលើកទឹកចិត្តពីដៃគូអន្តរជាតិដោយចាត់ទុក NDC 3.0 របស់កម្ពុជាជាគំរូ និងមានសក្តានុពលសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតដកពិសោធន៍តាម។ NDC 3.0 បានបង្ហាញពីសកម្មភាពជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលកម្ពុជានឹងត្រូវលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដែលអាចកៀរគរ បង្កើតទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ឱ្យមានការចូលរួមដោះស្រាយបញ្ហាអាកាសធាតុសាកល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ