ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងបារាំង ដែលមានដើមកំណើតចេញពីខេត្តពោធិ៍សាត់ បន្តបរិច្ចាគថវិកា សម្រាប់គាំទ្រដល់ដំណើរការសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
Tue,28 October 2025 (Time 07:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

(ពោធិ៍សាត់)៖ ក្រោមការផ្តួចផ្តើម របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បានបរិច្ចាគថវិកា ដែលកើតចេញពីកម្លាំងញើសឈាមជាបន្តបន្ទាប់ ក្នុងការចូលរួមជាកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលបន្ទប់រងចាំ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាមួយចំនួន ពីលោក ចុងសេង វណ្ណថា និងលោកស្រី សៀ ស៊ុយផេង, លោក សៀវ គិមស៊ុយ និងលោកស្រី លី វុត្ថា, លោក ហុក ជិនឡាយ និងលោកស្រី សៀ សេងជូ, លោក ចាន់ យូអៀង និងលោកស្រី ហ៊ា សុខងីម និងឧបាសិកា ចៅ ម៉ី ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងបារាំង ដែលមានដើមកំណើតចេញពីខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ១៩%ហើយ។
លោក ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងបារាំងទាំងអស់ ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ទោះតិចក្តី ច្រើនក្តី ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។
លោកសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក ចុងសេង វណ្ណថា និងលោកស្រី សៀ ស៊ុយផេង, លោក សៀវ គិមស៊ុយ និងលោកស្រី លី វុត្ថា, លោក ហុក ជិនឡាយ និងលោកស្រី សៀ សេងជូ, លោក ចាន់ យូអៀង និងលោកស្រី ហ៊ា សុខងីម និងឧបាសិកា ចៅ ម៉ី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរជម្រាបជូនថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់ ៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ អគារនេះ ជាគំនិតផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្នអគារនេះ បាននឹងកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ១៩% ហើយក៏សង្ឃឹមថា សប្បុរសជននឹងបន្តឧបត្ថម្ភគាំទ្រ ដោយកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខភាពកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ៕
លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩ ៦៩៨/ ០១២ ៩៧៩ ៦៤០
អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖
*លេខគណនី 0400-00266360-50
*លេខគណនី 0400-00266360-51

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ