ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងនៅមានជនជាតិវៀតណាមចេញចូលឥតដាច់សង្ស័យមានអីបង្កប់ក្នុងហ្នឹងទេដឹង? ស្ថាប័នពាក់ព័ន្ធគួរមានវិធានការណ៍
Sat,25 October 2025 (Time 08:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្តស្វាយរៀង: អតីតកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោដែលត្រូវបានគេស្គាល់ស្ទើរតែមួយនគរស្ថិតនៅភូមិធ្លក(ទួលកន្ត្រើយ)សង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងដែលនាពេលកន្លងមកវាជាកន្លែងសង្វៀនជល់មាន់(ឥលូវបានផ្អាកដំណើរការហើយនោះ)ជារៀងរាល់ថ្ងៃបើទោះបីជាសកម្មភាពមើលពីខាងក្រៅទៅមានសភាពស្ងាត់ជ្រងំក៏ពិតមែនតែនៅពេលបច្ចុប្បន្ននេះគេនៅតែសង្កេតឃើញមានជនជាតិវៀតណាមចេញចូលបណ្តាក់គ្នាជាធម្មតាដោយមានអ្នកអង្គុយយាមរបងផ្លូវចូលទៅខាងក្នុងដោយមានរបងបិទបាំងពីខាងក្រៅជិតឈឹងត្រូវបានមហាជនបានលើកឡើងជាចម្ងល់ថា..តើនៅក្នុងទីតាំងខាងលើនោះវាមានអ្វីបានជាទាក់ទាញភ្ញៀវខាងវៀតណាមដែលបានចូលមកលេងមិនដែលអាក់ខានដូច្នេះ?ឬមួយមានអ្វីដែលជាអាថ៌កំបាំងរបស់មនុស្សភពផ្កាយ(Alian)នៅខាងក្នុងទើបបានជាមានការទាក់ទាញយ៉ាងដូច្នេះទៅវិញ?គួរខាងមន្ត្រីឬស្ថាប័នដែលមានការពាក់ព័ន្ធសូមអញ្ជើញចុះទៅធ្វើការត្រួតពិនិត្យផងថាតើវាជាអ្វីឲ្យប្រាកដទៅ ?
លោក ហួត សាម៉ៃ ចៅង្កាត់ច្រកម្ទេសក្រុងបាវិតបានប្រាប់តាមទូរសព្ទឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥នេះថា: ទីតាំងអតីតកាសុីខាងលើនេះពីមុនគេមានច្បាប់តែក្រោយមកបានបិទទៅវិញហើយ។ ឥលូវដល់ឮថាមានមនុស្សចេញចូលអញ្ចឹងលោកក៏មិនបានដឹងដែរចាំមើលលោកសួរគេសិន។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងខាងនេះបាននិយាយតៗគ្នា(សុំលាក់ប្រភព)ថា: គេមិនឃើញមានការជល់មាន់មែនតែប្រហែលជានៅមានល្បែងអនឡាញបង្កប់ខាងក្នុងហើយ...SIC..។
ដោយឡែកខាងមន្ត្រីសមត្ថកិច្ចដែលនៅប្រចាំការច្រកព្រំដែនធ្លក(ច្រករបៀង)បានបង្ហើបឲ្យដឹងផងដែរថា: សព្វថ្ងៃបើខាងប្រជាពលរដ្ឋទាំងសងខាងចង់ឆ្លងទៅមក(អ្នកដែលមានទីលំនៅជិតៗព្រំដែន ខ្មែរ..វៀតណាម)គឺអាចចេញឬចូលតាមច្រកការពារព្រំដែនមនោរម្យក្នុងស្រុកស្វាយទាបនិងច្រកការពារព្រំដែនធ្លកគឺផ្លូវធំខាងមុខសាលាក្រុងបាវិតចុះមកជើងពីព្រោះច្រកតូចៗខាងវៀតណាមគេបានបិទអស់ហើយមិនអនុញាតិឲ្យឆ្លងកាត់នោះទេ។
បុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានត្រីងៀតឆ្លៀតពង(មានល្បែងអនឡាញបង្កប់ខាងក្នុង)មន្ត្រីឬស្ថាប័នពាក់ព័ន្ធកុំនៅស្ងៀមគួរឆ្លៀតឱកាសដ៏សមគួរណាមួយពីការប្រជុំផ្សេងៗអញ្ជើញទៅពិនិត្យឲ្យដល់ទីតាំងមួយកន្លែងនេះផងថាតើកន្លែងខាងលើនោះមានច្បាប់ឬអាជ្ញាបណ្ណ័អនុញាតិឲ្យប្រកបអាជីវកម្មឬអត់?ដើម្បីឲ្យអស់ចម្ងល់របស់មហាជន...៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ