កណ្តាល៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥។ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពីការស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ គឺយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដើម្បីកែលម្អសេវារបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ប្រកបដោយផ្លែផ្កា។ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់អ្នកពាក់ព័ន្ធត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់រួមគ្នាលើវិស័យសុខាភិបាល វិស័យអប់រំ ដោយបំពេញនូវរាល់ចំណុចខ្វះខាតទៅលើការធ្វើបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញនូវសូចនាករវាយតម្លៃពីគណៈកម្មាធិការការផ្តល់សេវាសុខាភិបាល និងសេវាអប់រំ ក្នុងការវាយតម្លៃដាក់ពិន្ទុ ដែលជាមុខមាត់របស់ខេត្ត។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ត្រូវខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញ ចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់អោយបានស្ទាត់ ដើម្បីទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ឱ្យទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។សូមជម្រាបថា ខេត្តកណ្ដាលមាន សាលាបឋមសិក្សា ចំនួន២, អនុវិទ្យាល័យ ចំនួន២ និងមណ្ឌលសុខភាព ចំនួន២ ដែលត្រូវចូលរួមវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ នៅថ្នាក់ជាតិនាពេលខាងមុខ ក្នុងនោះមាន៖ អនុវិទ្យាល័យ ឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យ សំប៉ាន ស្រុកកោះធំ។ សាលាបឋមសិក្សា ពុកឬស្សី ស្រុកខ្សាច់កណ្តាល, សាលាបឋមសិក្សា ព្រែកតាកូវ ក្រុងអរិយក្សត្រ។ មណ្ឌលសុខភាព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងមណ្ឌលសុខភាព សំរោងធំ ស្រុកកៀនស្វាយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ