ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ម៉ែន សំអន គាំទ្រ ជម្រុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ពិសេសរាល់សកម្មភាពរបស់ស្រ្តី ដើម្បី​ចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក
Thu,23 October 2025 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស តារយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ នាព្រឹថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ឆ្លៀតក្នុឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ បំពេញភារកិច្ចរបស់ខ្លួនរយៈពេលពេញកន្លងមក ដោយបានសហការយ៉ាងល្អ ដោយស្មារតី ឆន្ទះ ក្នុងការចូលរួមការងារសង្គម ព្រមទាំងចូលរួមដោះស្រាយលើបញ្ហាប្រឈម រហូតសម្រេចបាននូសមិទ្ធិផលគួរជាទីមោទនៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្តាំផ្ញើរដល់នារី ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ស្ថាប័នដែលបានដាក់ចេញ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនិងសហការល្អផ្ទៃក្នុងក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារីនិងពង្រីកសមាជិកសមាគមឱ្យបានច្រើន តារមយៈ ការរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលបានកំណត់។

សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រជម្រុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បី​ចូលរួមលើកកម្ពស់ការប្រើប្រាស់​ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថេរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារជាតិបំផ្លាញសុខភាពផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ