ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម គួច ចំរើន ជួបសំណេះសំណាលជាមួយ ក្រុមការងារសប្បុរសធម៌ សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី
Thu,23 October 2025 (Time 07:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី ក្នុងគោលបំណង ស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តដើម្បីសម្របសម្រួលដល់ក្រុមការងារសប្បុរសធម៌ក្នុងការបំពេញការងារមួយចំនួនក្នុងខេត្តកណ្តាល។

ក្នុងឱកាសនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសប្បុរសធម៌ សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី រាល់កិច្ចការងារដែលបានធ្វើយ៉ាងល្អកន្លងមក និងបានថ្លែងអំណរគុណចំពោះការមកដល់មូលដ្ឋានខេត្តកណ្តាល និងចូលរួមសហការអនុវត្តការងារសប្បុរសធម៌នេះអោយមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា ក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី បានបង្កើតឡើងក្នុងឆ្នាំ២០២៣ បើគិតមកទល់ពេលនេះ ក្រុមការងារ បានសម្រេចនូវសមិទ្ធផលការងារប្រកបដោយផ្លែផ្កា រួមមាន៖ ការចែកអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ជូនដល់ទុរគតជន, ជនភៀសសឹក និងក្រុមគោលដៅនានាទូទាំងរាជធានី ខេត្តរួមមាន (កំពង់ធំ, កំពង់ស្ពឺ, កំពង់ចាម, ត្បូងឃុំ,កណ្ដាល,ស្វាយរៀង,ព្រៃ វែង,តាកែវ,បាត់ដំបង,កោះកុង) និងបណ្តាញសមាគមព្រៃឡង់ទាំង៤ខេត្ត មានខេត្តកំពង់ធំ,ក្រចេះ ព្រះវិហារ, ស្ទឹងត្រែង)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ