ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ និងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបង
Thu,23 October 2025 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

បាត់ដំបង៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំជិត៩ហិកតា នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបងក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។

ដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមានការចូលរួមពី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន អភិបាលក្រុងបាត់ដំបង តំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនម៉ៅការសាងសង់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំក្រុមហ៊ុនម៉ៅការសាងសង់ត្រូវពន្លឿនការជួសជុល កែលម្អផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតដោយសារការជីកគាស់កាយអនុវត្តគម្រោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ