ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាស្នងការនគរបាលខេត្តស្ទឹងត្រែងដែលទើបឡើងកាន់តំណែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន
Wed,22 October 2025 (Time 08:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ស្ទឹងត្រែង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមសកល។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយសារតែភូមិសាស្ដ្រខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ប្រទេសជិតខាង ដូច្នេះក្រុមឧក្រិដ្ឋជនតែងលួចនាំយកគ្រឿងញៀនឆ្លងកាត់ បើទោះបីកន្លងទៅមានការបង្ក្រាបបានជាបន្ដបន្ទាប់ ប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់បន្ថែមទៀត ខណៈស្នងការថ្មីក៏មានជំនាញលើការងារនេះ។

ក្រៅពីបញ្ហាគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស ក្នុងនោះមានទាំង ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស រត់ពន្ធទំនិញគេចពន្ធ និងទំនិញក្លែងក្លាយជាដើម។ លើសពីនេះ ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន និងរឹតចំណងមិត្តភាពជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្នងការ បានក្រើនរំលឹកឲ្យពង្រឹងវិន័យកងកម្លាំង សិលធម៌ វិជ្ជាជីវៈ ក្នុងនោះមន្រ្តីមានស្នាដៃត្រូវលើកសរសើរជូនរង្វាន់ មន្ដ្រីមានកំហុសត្រូវអនុវត្តវិន័យកងកម្លាំង ករណីមានកំហុសធ្ងន់ធ្ងរអនុវត្តតាមច្បាប់ ដោយមានការប្រជុំក្រុមប្រឹក្សាវិន័យច្បាស់លាស់។ ទន្ទឹមនោះត្រូវមានសាមគ្គីភាពផ្ទៃក្នុង ហាមដាច់ខាតការបែងចែកបក្សពួក ត្រូវរួមគ្នាគិត រួមគ្នាធ្វើសំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងត្រូវចេះគិតគូអំពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទ មិនត្រូវទុកពួកគាត់ចោលនៅពេលមានជំងឺឈឺថ្នាត់នោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ជំរុញឲ្យយកចិត្តទុកដាក់ និងរួមគ្នាទប់ស្កាត់បទល្មើសអនឡាញ និងកម្ចីការប្រាក់ខ្ពស់ខុសច្បាប់ ករណីបានជួបត្រូវរាយការណ៍បន្ទាន់ជូនសមត្ដកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ខណៈក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឲ្យពង្រឹងការងារអ្នកនាំពាក្យ ត្រូវធ្វើការបកស្រាយបំភ្លឺឲ្យបានទាន់ពេលវេលា ជៀសវាងមានការភាន់ច្រឡំពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ហើយត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព មិងស្នាដៃរបស់កងកម្លាំងក្នុងការងារបម្រើប្រជាពលរដ្ឋ។

ចំពោះការងារបម្រើសេវាតម្រូវការ និងសេវាចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំបន្ថែមដល់លោកឧត្តមសេនីយ៍ទោស្នងការ ត្រូវចុះពិនិត្យផ្ទាល់តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយយកចិត្តទុកដាក់ទៅហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងធ្វើការ សំដៅប្រសិទ្ធភាពការងារ ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលណាដែលមិនទាន់មានអគារធ្វើការរឹងមាំ ត្រូវគិតគូរៀបចំឲ្យបានល្អ។ ជាមួយគ្នានេះ ក៏ត្រូវចុះសួរសុខទុក្ខលើកទឹកចិត្តដល់កងកម្លាំងតាមវរសេនាតូចនគរបាលការពារព្រំដែន ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ