កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា មណ្ឌលសុខភាព គឺជាកន្លែងការផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងអ្នកជំងឺ គឺត្រូវតែរក្សានូវអនាម័យខ្ពស់ក្នុងការពិនិត្យព្យាបាលពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ការបង្ការការឆ្លងរោគនានា ដូច្នេះអនាម័យនៅតែជាភាពចម្បងមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ដបន្ថែម។ប្រសាសន៍នេះលើកឡើងក្នុងឱកាស ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដើម្បីពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាពបរិស្ថាន អនាម័យ និងពិនិត្យការរៀបចំកិច្ចការត្រៀមលក្ខណៈសម្បត្តិតាមសូចនាករសំខាន់ៗ ទាំង៨ ក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការចុះពិនិត្យនេះគឺដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តបន្តថា មណ្ឌលសុខភាព គឺជាកន្លែងការផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងអ្នកជំងឺ គឺត្រូវតែរក្សានូវអនាម័យខ្ពស់ក្នុងការពិនិត្យព្យាបាលពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ការបង្ការការឆ្លងរោគនានា ដូច្នេះអនាម័យនៅតែជាភាពចម្បងមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ដបន្ថែម។ឯកឧត្តមបន្ថែមថា មណ្ឌលសុខភាព មានសោភ័ណភាពស្អាត និងការរៀបចំតុបតែងក្នុងបរិវេណជុំវិញមណ្ឌល ពិសេសមានអនាម័យល្អគ្រប់ទីតាំងដែលខ្លួនបម្រើសេវាជូនប្រជាពលរដ្ឋ កន្លែងអ្នកជំងឺចូលទៅទទួលសេវា ហើយបុគ្គលិកសុខាភិបាលមានភាពរួសរាយរាក់ទាក់ និងមានសមត្ថភាព ។ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលនៃមណ្ឌលសុខភាពសំរោងធំ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ និងស្មារតីសាមគ្គីភាពផ្ទៃក្នុង។សូមបញ្ជាក់ថា មណ្ឌលសុខភាពសំរោងធំ ជាជ័យលាភីលេខ១ ថ្នាក់ស្រុក និងបានជាប់ជ័យលាភីឆ្នើមក្នុងចំណោម Top២ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យសុខាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ