ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សួនតេជោសន្ដិភាព នឹងប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង
Thu,02 October 2025 (Time 10:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព “សួនតេជោសន្តិភាព” ក្រុងបាត់ដំបង ។

គួរបញ្ជាក់ផងដែរ សួនតេជោសន្ដិភាពនឹងប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង អាចឱ្យបងប្អូនប្រជាពលរដ្ឋ មកហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់ ក្រោយពីសួននេះសាងសង់រួចរាល់ជាស្ថាពរ ១០០%នាពេលឆាប់ៗខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវនៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមពង្រីកផ្លូវបន្ថែម ក្នុងនោះគម្រោងពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភ័ណភាពនៅតាមទីប្រជុំជន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ