កែប៖ ភាពមិនប្រក្រតីរបៀបអំពើពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដជាប្រធានបទមួយសំរាប់ក្រុមអាជីវករនិងឈ្មួញប្រកបរបររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដនៅចំណុចភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភពពីក្រុមឈ្មួញក៍ដូចជាអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់នៅភូមិភ្នំលាវឃុំពងទឹកបានអោយដឹងថា ករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាម របៀបពុករលួយ ទោះប្បីជារថយន្ដដឹកទំនិញមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះទារលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ក្រុមឈ្មួញតូច ធំដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា រថយន្ដដឹកទំនិញលេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដនៅភូមិភ្នំលាវឃុំពងទឹក មិនអាចរំលងបាន។ចំណែកលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដកែប បណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តភូមិសាស្ដ្រខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពេីចិត្តមិនញញើតអ្វីទាំងអស់ ។ប្រភពពីក្រុមឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗបើទោះប្បីជារថយន្ដមានការដឹកទំនិញលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ជាងនេះទៅទៀតបើទោះប្បី ជារថយន្ដដឹកទំនិញមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃទារលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះទោះរថយន្តដឹកទំនិញ លើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយមិនអាចតវ៉ាបាន។រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ដែលបញ្ហានេះហើយទើបក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងប្រធាន គណៈកម្មការ សម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មិនគួរបណ្ដែតបណ្ដោយឲ្យ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ភូមិភ្នំលាវ ឃុំកែប និងបក្សពួកប្រែក្លាយជាជញ្ជីងថ្លឹងលុយមិនញញើតអង្គភាពប្រឆាំងអំពើ ពុករលួយឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ