ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២៥
Mon,20 October 2025 (Time 10:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

កំពង់ចាម៖ នៅរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងជំរុញឱ្យមានសកម្មភាពដើម្បីចូលរួមប្រឡងប្រណាំង នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ជាបទពិសោធន៍ក្នុងចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤កន្លងមក មានដំណើរការល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដំណើរការនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលមានឆន្ទៈមោះមុតក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានណែនាំផងដែរថា តួនាទី និងភារកិច្ចរបស់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីជាអ្នក ដឹកនាំយុទ្ធសាស្ត្រត្រួតពិនិត្យ និងជាអ្នកវាយតម្លៃចុងក្រោយ លើការងារនេះ៖ គឺត្រូវសម្របសម្រួលអន្តរាគមន៍ ដឹកនាំ និងសម្របសម្រួលការចូលរួមរបស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត (សុខាភិបាល អប់រំ…) ក្នុងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេវាសង្គម និងការងារពង្រឹងសន្តិសុខ ដែលតម្រូវឱ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ។
ត្រូវកំណត់លក្ខណវិនិច្ឆ័យរួម និងផ្សព្វផ្សាយនូវលក្ខណៈវិនិច្ឆ័យវាយតម្លៃ និងតារាងពិន្ទុរួមនៅទូទាំងខេត្ត ស្របតាមសេចក្តីណែនាំ ដើម្បីធានាបានស្តង់ដាររួម។ទទួលយកបញ្ជីបេក្ខភាពឃុំ សង្កាត់ ដែលបានជាប់វាយតម្លៃបឋមពីក្រុង ស្រុក។ ចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើសុពលភាព ចុងក្រោយលើឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើឯកសារ របាយការណ៍ និងការចុះពិនិត្យជាក់ស្ដែង។ ក្រុមការងារលេខាធិការដ្ឋានត្រូវរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ